បណ្តាញសង្គម

ហ្វេសប៊ុក នៅតែបន្ត ការស្រាវជ្រាវថ្មីៗ សម្រាប់បំពេញមហិច្ឆិតារបស់ខ្លួន

តាមរបាយការណ៍របស់ គេហទំព័រ បណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃពុធ បានអោយដឹងថា គេកំពុងតែធ្វើ ការស្រាវជ្រាវថ្មីៗ ដើម្បីអោយ ការរកព័ត៌មាន បានកាន់តែទូលំទូលាយ។

កាលពីដើមឆ្នាំ ហ្វេសប៊ុក បានបង្ហាញពី មហិច្ឆិតារបស់ខ្លួន លើគម្រោង Graph Search ដែលគម្រោងនេះ ចង់បង្កើតក្រុម របស់អ្នកលេងនៅលើ ហ្វេសប៊ុក ក្នុងការបង្ហោះ និងការភ្ជាប់របស់ពួកគេ។ រូបភាព មួយទៀត គេក៏បានផ្តល់ Tool ស្រាវជ្រាវផ្ទាល់ ពាក់ព័ន្ធនឹង បណ្តាញសង្គម ជុំវិញខ្លួន។

ការស្រាវជ្រាវនោះ យើងអាចរក បានប្រធានបទផ្សេងៗ ដូចជាទីតាំង ប្រជាជន ចំណាប់អារម្មណ៍ និងប្រធានបទ ផ្សេងៗទៀត។ សព្វថ្ងៃនេះ Graph Search អាចប្រើនៅលើ Desktop តាមបណ្តាញ ហ្វេសប៊ុក បាន។ វានឹងអាចអោយ យើងប្រើសំនួរ តើអ្នកណា ចង់ទៅញ្ញាំបាយ តើអ្នកណាចង់ជិៈស្គី? ហើយលទ្ធផល របស់វាគឺ អាស្រ័យលើព័ត៌មាន ដែលអ្នកបានភ្ជាប់ និងចែកចាយទៅ។

ហ្វេសប៊ុក មានការប្រកួតប្រជែង ខាងស្រាវជ្រាវយ៉ាងខ្លាំង ជាមួយ Google។ Google ក៏មិនបាន សំរាកក្នុងការស្រាវជ្រាវ ប្រចាំថ្ងៃ របស់ខ្លួននោះទេ ហើយថែមទាំង បានទទួលខុសត្រូវ លើការស្រាវជ្រាវ រាប់រយលាន ប្រធានបទ ក្នុងមួយខែ។

ជាចុងក្រោយ Graph Search បានសន្យាថា នឹងប្រើតួនាទី និងមុខងាររបស់ ខ្លួននឹងធ្វើការ ប្រកួតប្រជែង ជាមួយសេវាកម្ម ដែលផ្តល់ ដោយ Yelp LinkedIn Foursquare, ហើយសូម្បីតែ កម្មវិធីទើបរៈថ្មី ក៏ដោយ Jelly។ប៉ុន្តែដោយសារ តែសកម្មភាព អ្នកលេង ហ្វេសប៊ុក មានចំនួនរាបរយលាន ទើបគេក៏មានទិន្ន័យ ជាច្រើនគ្រប់គ្រាន់ សម្រាប់ធ្វើការ លើ Search Tool នេះដែរ។

ដកស្រង់ពី៖ គេហទំព័រថ្មីៗ