បណ្តាញសង្គម

តក់​ស្លុត​តារា​រ៉េប​បទ​ដ៏​ល្បី​ក្នុង​បទ “ក្រមុំ​បី style ” លោក MC JR បាន​ទទួល​មរណ​ភាព​ទៀប​ភ្លឺ​នេះ

តាមព័ត៌មាន តារារ៉េបបទដ៏ល្បីក្នុងបទ “ក្រមុំបីស្ដាយ” លោក គង់ ពិសិដ្ធ ហៅ MC JR បានទទួលមរណភាពទៅហើយកាលពីម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះ។

នេះបើតាមម្ចាស់បទ "ក្រមុំ៣ Style"។ លោក វុទ្ធា ម្ចាស់បទ “ក្រមុំបី Style” បានសរសេរសាររំលែកទុក្ខយ៉ាងដូច្នេះលើបណ្ដាញសង្គមរបស់លោកថា៖ “បងសិដ្ឋអើយ! សូមបងទៅឲ្យបានសុខចុះ យើងមានអនុស្សាវរីយ៍ច្រើនណាស់ជាមួយគ្នា តស៊ូស៊ីអត់ស៊ីឃ្លានជាមួយគ្នា ធ្វើបទចម្រៀងជាមួយគ្នា។ ខ្ញុំខឹងណាស់ដែលគ្មានសមត្ថភាពអាចជួយបងបាន!"។

តាមប្រភពដដែល លោក គង់ ពិសិដ្ធ ហៅ MC JR បាត់បង់ជីវិតដោយសារតែជំងឺឈាមសស៊ីឈាមក្រហម និងរលាកក្រពះ។ សពត្រូវបានយកទៅតម្កល់នៅវត្តយសសុវណ្ណរាម ហៅវត្តឫស្សីស្រស់ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ លោក គង់ ពិសិដ្ឌ ត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈបទ “ក្រមុំបី Style” ដោយលោក គឺជាអ្នករ៉េបនៅក្នុងបទចម្រៀងមួយនេះជាមួយនឹងលោក វុទ្ធា៕

ដកស្រង់ពី៖ Sabay