បណ្តាញសង្គម

Kim និង Kylie ស្លៀកឈុតរឹបរាងយ៉ាងទាក់ភ្នែក ប៉ុន្តែគេចាប់អារម្មណ៍កំហុសឆ្គងមួយ

កាលពីថ្ងៃចន្ទ Kim Kardashian បានបង្ហោះរូបភាពមួយសន្លឹកថតជាមួយប្អូនស្រីរបស់ខ្លួន Kylie Jenner ដែលជាការផ្សព្វផ្សាយនូវទឹកអប់ថ្មីរបស់ខ្លួន។

តារាទូរទស្សន៍ដ៏ជោគជ័យទាំងពីរ មើលទៅប្រៀបដូចជាកូនភ្លោះ ប្រើប្រាស់នូវសំលៀកបំពាក់រឹបរាងដូចគ្នា ដែលបង្ហាញនូវរាងរៅច្បាស់ៗ។ ប៉ុន្តែមហាជនបែរជាចាប់អារម្មណ៍ខ្លាំងលើជើងឆ្វេងរបស់ Kim។ គេបានប្រទះឃើញថាម្រាមជើងទី ៦ បានលេចឡើងលើជើងរបស់ Kim។

ក្រោយមកនៅខាងក្រោមរូបភាពមានពោរពេញដោយការបញ្ចេញមតិទាក់ទងនឹងម្រាមជើងនេះ ដោយមានមតិថា ៖ "ឥឡូវ Kim មានម្រាមជើងដល់ ៦ ផង?...ម្រាមជើងទី ៦ នោះឡូយហ្មង”។ នេះមិនមែនជាលើកដំបូងឡើយ ដែល Kim Kardashian ជួបប្រទះបញ្ហាបច្ចេកទេសលើរូបភាពនេះ៕

ដកស្រង់ពី៖ Sabay