បណ្តាញសង្គម

ផុត​ពី​សម្ដែង​អាក្រាត​កាយ ឥឡូវ ឌុច លីដា ប៉ះ​តួ​ទឹក​ភ្នែក​ម្ដង​ហើយក្នុង​រឿង​ថ្មី​នេះ!

តារាសម្ដែងស្រី ឌុច លីដា ដែលមានទម្រង់មុខសិចស៊ី និងទើបតែសម្ដែងអាក្រាតកាយក្នុងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ឥឡូវនេះស្រាប់តែមានដំណឹងថា នាងបានវិលមកប៉ះការសម្ដែងជាតួអង្គហូរទឹកភ្នែកម្ដងហើយ។

អ្នកដឹកនាំរឿងមួយរូបបានបង្ហើបពីរឿងនេះ ក្រោយ ឌុច លីដា ត្រូវបានជ្រើសរើសឲ្យសម្ដែងតួអង្គរឿងរបស់ខ្លួន។ រឿងនោះ មានចំណងជើងថា "រៃមាស" ដែលនិពន្ធ និងដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុប្ផា ត្រៀមបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ថោនឆាប់ៗ។ បើតាមអ្នកដឹកនាំរឿង ក្នុងរឿងនេះ នាងសម្ដែងជាតួអង្គឈ្មោះលំអង ដែលនេះជារសជាតិថ្មីមួយទៀត សម្រាប់ ឌុច លីដា ដែលភាគច្រើនគេឃើញសម្ដែងបែបសិចស៊ី កាចឆ្នាស់ជាដើម។

វិលមកសាមីខ្លួនវិញ នាងប្រាប់បន្ថែមថា តួអង្គ "លំអង" ដែលនាងសម្ដែង គឺមានឆាកជីវិតកម្សត់ខ្លាំង ក្នុងនោះនាងបានធំដឹងក្ដីក្នុងសភាពជាពនេចរ ខ្លួនទីពឹងខ្លួនគួរឲ្យសង្វេគ។ "ជីវិតរបស់លំអង គឺកម្សត់ និងខ្វះភាពកក់ក្ដៅ ព្រោះនាងត្រូវបានឪពុកម្ដាយបោះបង់តាំងពីតែពីនាងនៅតូចៗ...ដូច្នេះហើយ ក្រោយពីដឹងក្ដី លំអងមិនដឹងថា អ្នកណាជាឪពុកម្ដាយរបស់នាងទេ"។

លីដា ថ្លែង។ លំអង បានទៅរស់ផ្ញើខ្លួនជាមួយគ្រួសាររបស់អ្នកដទៃមួយ ហើយក្រោយមកនាងបានក្លាយជាអ្នកចម្រៀង។ យ៉ាងនេះក្ដី លីដា ប្រាប់ថា ត្បិតថាមានអាជីពបែបនេះក៏ដោយ នាងនៅតែរកសុខមិនឃើញ។ រឿងស្មុគស្មាញបំផុត គឺនាងបានជួបជំពាក់ស្នេហ៍ជាមួយកូនប្រុសរបស់ម្ចាស់ផ្ទះដែលនាងរស់នៅ។

សាច់រឿងយ៉ាងណា លីដា សុំបញ្ចប់ត្រឹមប៉ុណ្ណេះសិន មុនពេលរឿង "រៃមាស" នឹងត្រូវបាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាឆាប់ៗនេះ។ រឿង "រៃមាស" លីដា គឺជាតួអង្គសំខាន់ជាមួយ នៅ សុនិតា មាន សូនីតា យ៉ែម សំអូន និងតារាជាច្រើនទៀត៕

ដកស្រង់ពី៖ Sabay