បណ្តាញសង្គម

បាន​កូន​មួយ​ហើយ Zhao Li Ying នៅ​តែ​ស្អាត​ឥត​ទាស់​ពេល​ត្រលប់​ចូល​សិល្បៈ​វិញ

ក្រោយរយៈពេលវែងដកខ្លួនចេញពីសិល្បៈដើម្បីសម្រាកសម្រាលកូននោះ នៅពេលនេះ តារាសម្ដែងជួរមុខចិន Zhao Li Ying បានត្រលប់ចូលសិល្បៈវិញហើយ ដោយសម្រស់គឺមិនចាញ់កាលពីនៅក្រមុំឡើយ។

ក្រោយពេលចាកចេញពីពិភពសិល្បៈជិត១ឆ្នាំដើម្បីសម្រាកមើលថែរក្សាផ្ទៃពោះ ក៏ដូចជាសម្រាលកូននោះ នៅពេលនេះ តារាសម្ដែងស្រីលំដាប់ A ចិន Zhao Li Ying បានត្រលប់ចូលសិល្បៈជាផ្លូវការវិញហើយ។ ដោយសកម្មភាពទី១ពេលត្រលប់មកវិញរបស់ស្រីស្អាតវ័យ ៣១ឆ្នាំគឺថតពាណិជ្ជកម្មធំឲ្យផលិតផលមួយ។

នៅក្នុងកម្រងរូបភាពក្រៅឆាក ដែលម៉ាកផលិតផលនេះបញ្ចេញនោះ គេសង្កេតឃើញថា ប្រពន្ធរបស់តារាសម្ដែងប្រុស Feng Shao Feng គឺនៅតែមានសម្រស់ស្អាតមិនធម្មតា រីឯស្បែកវិញគឺនៅតែសដូចព្រិលដដែល។ ភ្លាមៗក្រោយពេលកម្រងរូបភាពនេះត្រូវបានបញ្ចេញ ឈ្មោះរបស់ Zhao Li Ying បានលោតឡើងលើឈ្មោះមនុស្សដែលត្រូវបានគេស្វែងរកច្រើនបំផុត ហើយទទួលបានការសរសើរជាខ្លាំង៕

ដកស្រង់ពី៖ Sabay