បណ្តាញសង្គម

ស្មាន​តែ​សិស្ស​សាលា​មក​ពី​ណា​ក៏​ស្អាត​យ៉ាងនេះ តាម​ការ​ពិត​គឺ​ជា​កំពូល​តារា​កូរ៉េ​សោះ

រូបសម្បត្តិស្អាតឡើងចែងចាំងក្រោម ពន្លឺថ្ងៃរបស់ប្រុសស្អាតក្នុងឈុតសិស្សប្រុស ម្នាក់បានកំពុងតែល្បីផ្ទុះលើបណ្ដាញសង្គមកូរ៉េ តែដល់ពេលសង្កេតឲ្យច្បាស់ទៅទើបដឹងថានេះគឺជាតារាចម្រៀង និងសម្ដែងជួរមុខម្នាក់សោះ។

កម្រងរូបភាពរបស់សិស្សប្រុសម្នាក់ត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមកូរ៉េ។ ជាមួយនឹងបបូរមាត់ពណ៌ក្រហម សក់ខ្មៅក្រិប ព្រមទាំងស្បែកសដូចព្រិលនោះ សិស្សសាលារូបនេះបានធ្វើឲ្យយុវតីជាច្រើនមើលហើយ សឹងដកភ្នែកមិនរួច។ ខណៈអ្នកខ្លះមិនស្គាល់ បានត្រឹមសួរគ្នាថា តើប្រុសស្អាតរូបនេះមកពីណានោះ អ្នកគាំទ្រខ្លះទៀតបានស្គាល់យ៉ាងច្បាស់ថា នេះគឺជាតារាសម្ដែង និងជាអតីតតារាចម្រៀងនៃក្រុម Wanna One ដែលធ្លាប់តែល្បីកក្រើកកាលពីឆ្នាំមុន។

ទោះបីជាផុតអាយុរៀនវិទ្យាល័យហើយក្ដី តែប្រុសស្អាតវ័យ២០ឆ្នាំនៅតែស្លៀកឯកសណ្ឋានសាលាដោយសារតែលោកត្រូវចូលរួមថតក្នុងកម្មវិធីល្បីឈ្មោះ “Knowing Brothers” ដែលនឹងចាក់ផ្សាយនៅពេលខាងមុខ។ ទោះបីជាពេលនេះក្រុមចម្រៀង Wanna One បានរំសាយក្រុមហើយក៏ដោយ តែប្រុសស្អាតកើតឆ្នាំ១៩៩៩ នៅតែមានឈ្មោះល្បីមិនចាញ់ពីមុនឡើយ៕

ដកស្រង់ពី៖ Sabay