បណ្តាញសង្គម

ស៊េរី Galaxy S11 យ៉ាង​តិច​ណាស់ 3 ម៉ូឌែល ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​អាច​ប្រើ​ប្រព័ន្ធ 5G បាន

យើងបានដឹងហើយថា កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញ ស្មាតហ្វូនត្រកូល S ជំនាន់ចុងក្រោយរបស់ខ្លួន គឺ Galaxy Galaxy S10e, S10 និងGalaxy S10+ ហើយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន Samsung ក៏បានបញ្ចេញ ស្មាតហ្វូនត្រកូល Note ជំនាន់ចុងក្រោយរបស់ខ្លួនផងដែរ នោះគឺ Galaxy Note 10 និង Galaxy Note 10+។ ក្នុងនោះយើងសង្កេតឃើញថា ស្មាតហ្វូន ត្រកូល S និង ត្រកូល Note ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Samsung តែងតែមាន ម៉ូឌែលមួយផ្សេងទៀតដែលបំពាក់មកជាមួយបច្ចេកវិទ្យា សេវា 5G ( បើនិយាយឲ្យស្រួលស្តាប់គឺ ម៉ូឌែល 5G )។

ពាក់ព័ន្ធទៅនឹង ម៉ូឌែល 5G របស់ក្រុមហ៊ុន Samsung ក៏ធ្លាប់មានអតិថិជនមួយចំនួន បាននិយាយថាហេតុអ្វី បានជាក្រុមហ៊ុន មិនព្រមបំពាក់បច្ចេកវិទ្យា សេវា 5G នេះទៅលើ Galaxy S10 ស៊េរី និង Galaxy Note 10 ស៊េរី តែម្តងទៅ ចំបាច់អី បញ្ចេញម៉ូឌែល 5G មួយផ្សេងទៀត ដែលមានតម្លៃថ្លៃជាងម៉ូឌែលធម្មតាច្រើន។ ស្រាប់តែកាលពីម្សិលមិញ ក៏មានប្រភពមួយដែលមានឈ្មោះថា MySmartPrice បានចេញមកអះអាងថា ស្មាតហ្វូនត្រកូល S ជំនាន់ចុងក្រោយគេបង្អស់ គឺ Galaxy S11 ស៊េរី យ៉ាងតិចណាស់ 3 ម៉ូឌែល ដែលមានលេខកូដតំណាង SM-G981, SM-G986 និង SM-G988 នឹងបំពាក់មកជាមួយបច្ចេកវិទ្យា សេវា 5G។ ប្រភពបានបន្តទៀតថា Galaxy S11 និងមានឈ្មោះតំណាងថា “Picasso”។

សរុបមកវិញ ព័ត៌មានខាងលើ គឺជាព័ត៌មានដែលបានអះអាងដោយ ប្រភពមួយតែប៉ុណ្ណោះ ដូច្នេះយើងមិនទាន់អាចប្រាកដថា វាគឺជាការពិត ឬយ៉ាងណានោះទេ។ ប៉ុន្តែបើសិនជាព័ត៌មានខាងលើ គឺជាការពិតមែននោះ នោះមានន័យថា ប្រហែលជាបន្ទះឈីប ជំនាន់ចុងក្រោយរបស់ Samsung អាចនឹងភ្ជាប់មកជាមួយម៉ូឌឹម 5G ( 5G Modem Integrated Into The SoC ) រួចជាស្រេច ។

>

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩
ដកស្រង់ចេញពីCamboReport