បណ្តាញសង្គម

Huawei Mate 30 RS Porsche Designត្រូវបានប្រកាសជាផ្លូវការហើយ ជាមួយតម្លៃខ្ទង់ 2,316 ដុល្លារ

ប៉ុន្មានម៉ោងមុននេះ Huawei បានប្រកាសផ្លូវការនូវស្មាតហ្វូន ជំនាន់ថ្មីត្រកូល Mate 30 series របស់ខ្លួន ដែលក្នុងនោះមានដូចជា Mate 30 និង Mate 30 Pro ផងដែរ។ ដោយឡែក

ជារៀងរាល់ឆ្នាំ មិនមែនអស់តែត្រឹម 2 ម៉ូឌែលនេះឡើយ ជាក់ស្ដែងនៅមាន មួយម៉ូឌែលដែលកើតចេញ ពីការសហការណ៍គ្នារវាង Huawei និងក្រុមហ៊ុនរថយន្តដ៏ល្បីមួយគឺ Porsche ទៀតផង ហើយឆ្នាំនេះ ក៏មិនខុសពីរាល់ឆ្នាំដែរ និយាយឲ្យចំទៅ ព្រឹត្តិការណ៍ប្រកាស ដែលធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់នេះ យើងក៏បានឃើញវត្តមានស្មាតហ្វូន ដែលជាលក្ខណៈ Edition នេះដែរ ដោយវាត្រូវបានគេដាក់ឈ្មោះថា Huawei Mate 30 RS Porsche Design ដែលមានរចនាបថរូបរាង មិនដូចគ្នាជាមួយ Mate 30 series ឡើយ។បើនិយាយពីរូបរាងរបស់វា យើងឃើញថា នៅផ្នែកខាងមុខ វាបានរចនាឡើងដោយមានឆក ដូចទៅនឹងម៉ូឌែលធម្មតាដែរ ប៉ុន្តែវាមានលក្ខណៈខុសគ្នាច្រើន នៅផ្នែកខាងក្រោយ ដែលការរចនាម៉ូតរបស់វា គឺមិនខុសពីពាក្យចចាមអារ៉ាមនោះទេ ពោលគឺវាមិនមានកាមេរ៉ាខាងក្រោយជារង្វង់ឡើយ ផ្ទុយទៅវិញវាបានជំនួសដោយ ការដាក់កាមេរ៉ាទាំងបួនគ្រាប់នៅចំកណ្តាល ផ្នែកខាងលើ ដែលលេនទាំងនោះ ស្ថិតនៅក្នុង Zone ដែលមានរាងចតុកោណកែង លាតវែងពីលើចុះក្រោម ហើយនៅចំកណ្តាលនោះ ក៏មាននូវយីហោ របស់ក្រុមហ៊ុន Porsche ផងដែរ។ ចំពោះកញ្ចប់កាមេរ៉ារបស់វាវិញ គឺមិនខុសគ្នាពី Mate 30 Pro ឡើយ ដែលនៅខាងមុខមានគ្រាប់ ដាក់នៅត្រង់ឆកកណ្តាលផ្ទៃមុខ រីឯខាងក្រោយ បានភ្ជាប់មកជាមួយសេនស័រទំហំ 40MP ចំនួន 2 គ្រាប់ រួមទាំងលេន 8MP មួយគ្រាប់ និងមួយគ្រាប់ទៀត ជាលេន 3D Depth sensor ផងដែរ។ចំពោះផ្នែកខាងក្នុងវិញ វាហាក់ដូចជាមិនខុសគ្នាជាមួយ Mate 30 Pro នោះទេ ដោយយើងឃើញថា វាបានបំពាក់ជាមួយបន្ទះឈីប Kirin 990 ជាមួយនឹងរ៉េម 12GB រួមទាំងអង្គផ្ទុកក្នុងម៉ាស៊ីនទំហំធំរហូតដល់ 512GB ទៀតផង។ ពិតណាស់ចំពោះសមត្ថភាពផ្សេងៗ ក៏ដូចជាផ្នែក Software គឺវាដូចគ្នាបេះដាក់ជាមួយ Mate 30 Pro ដោយស្មាតហ្វូននេះ បានដំណើរការជាមួយ Android 10 ព្រមទាំងស្រោបដោយស្បែកមុខ EMUI 10 ប៉ុន្តែយើងមិនទាន់ប្រាកដថា ស្មាតហ្វូននេះ វាដំណើរជាមួយកម្មវិធី ឬ សេវាកម្មនានា របស់ Google បានឬមួយក៏អត់នោះទេ។ គួរបញ្ជាក់ថា Mate 30 RS Porsche Design នេះដែរ ត្រូវបាន Huawei ដាក់បន្ថែមស្រោមការពារមួយ ដែលមានពណ៌ស៊ីជាមួយ ស្មាតហ្វូនតែម្ដង ហើយវាក៏មានប្រយោជន៏ ដូចដែលបានបង្ហាញនៅក្នុងរូបភាពអញ្ចឹង។ ស្មាតហ្វូនដែល Huawei សហការជាមួយ Porsche នេះ ត្រូវបានផលិតមកចំនួន 2 ពណ៌រួមមាន ពណ៌ខ្មៅ នឹងពណ៌ក្រហម ដែលវាត្រូវបាន ក្រុមហ៊ុនចិនខាងលើ ដាក់លក់នៅក្នុងតម្លៃខ្ទង់ 2,316 ដុល្លារ ហើយនេះក៏ជាតម្លៃដែល ដាក់លក់នៅក្នុងតំបន់អឺរ៉ុបតែប៉ុណ្ណោះ រីឯពេលដែលវាមកដល់ស្រុកយើង តម្លៃនេះក៏អាចប្រែប្រួលបាន អញ្ចឹងដែរ។សរុបមកវិញ នេះស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបាន Huawei ប្រកាសកាលពីប៉ុន្មាននាទីមុននេះ គួរឲ្យសោកស្តាយដែរ ដែលពេលវេលាត្រូវចរាចណ៍នៅលើទីផ្សារ របស់ស្មាតហ្វូននេះ Huawei មិនបានបញ្ជាក់ប្រាប់នៅឡើយទេ។ យ៉ាងណាក៏ដោយ Mate 30 series បានបង្ហាញខ្លួនរួចរាល់ហើយ ខណៈពេលដែល Mate 30 RS Porsche Design ដែលខ្ញុំបានរៀបរាប់ខាងលើនេះ វាមានសមត្ថភាព ក៏ដូចបច្ចេកវិទ្យាផ្សេងៗ មិនខុសពី Mate 30 Pro នោះទេ អ្វីដែលខុសគ្នានោះ គឺស្មាតហ្វូននេះត្រូវបាន រចនាឡើងឲ្យមើលទៅ មានលក្ខណៈបែបខ្ពង់ខ្ពស់ជាង ក៏ដូចជាមានអារម្មណ៍ថា Cool ជាង នៅពេលដែលឃើញវាផងដែរ។ ប្រាកដណាស់ ស្មាតហ្វូននេះ ច្បាស់ជាសាកសមបំផុត សម្រាប់អ្នកដែលថវិកាច្រើន ជាហ្វេនរបស់រថយន្ត Porsche ក៏ដូចជាអ្នកមានមុខមាត់នៅក្នុងសង្គម អញ្ចឹងដែរ។ ដូច្នេះហើយ តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះស្មាតហ្វូនមួយនេះ? ហើយបើអ្នកចង់ដឹង ពីលក្ខណៈសម្បត្តិលម្អិតរបស់វា សូមចុចត្រង់នេះទៅ ដើម្បីចូលអានពីចំណុចសំខាន់លម្អិតរបស់ Mate 30 Pro ដោយសារវាទាងពីរនេះ មិនខុសគ្នាប៉ុន្មាននោះទេ។

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីលោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩

 https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីbusiness-cambodia