បណ្តាញសង្គម

មិន​មែន​ត្រចៀកកាំ​និង​ចៀ វៃ អ្នក​ដែល​ឲ្យ Fan Bingbing ខ្ចី​លុយ​ពេល​វេទនា​គឺ​ជា​អ្នក​ផ្សេង

គេថាពេលធ្លាក់ខ្លួនក្រទើប ដឹងថាអ្នកណាល្អពិតដាក់យើង ពិតជាមិនខុសមែន ហើយអ្នកដែលយើងរំពឹងមិនផុត ក៏អាចជាអ្នកដែលធ្វើឲ្យយើងខកចិត្តបំផុតដូចគ្នា។

ក្រោយពេលរឿងអាស្រូវគេចពន្ធត្រូវបានគេគាស់ឡើង អាជីពសម្ដែងរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing បានដាំក្បាលចុះក្រោមទាំងស្រុង។ លុយពិន័យជាង១០០លានដុល្លារ បានធ្វើឲ្យស្រីស្អាតវ័យ៣៨ឆ្នាំ លក់ស្ទើរតែអស់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីសង តែនៅមិនគ្រប់ត្រូវខ្ចីគេនៅក្រៅបន្ថែម។

ខណៈទស្សនិកជនជាច្រើនបានរំពឹងថា តារាសម្ដែងស្រីជួរមុខ២ដួងរួមមាន Zhao Wei និង Ruby Lin នឹងចេញមុខជួយប្អូនរបស់ខ្លួននោះ នៅទីបំផុតអ្នកដែលឲ្យរាជិនីកម្រាលព្រំក្រហមគឺជាអ្នកផ្សេងទៅវិញ។ តាមនោះដែរ បុគ្គលដែលឲ្យ Bingbing ខ្ចីលុយដើម្បីបង់ប្រាក់ពិន័យនោះគឺតារាសម្ដែងប្រុស Xu Zheng។

លោកបានឲ្យតួរឿង មហិច្ឆតាអ៊ូម៉ីនាង ជាង១០លានដុល្លារ ដើម្បីបង្វិលលុយ។ មូលហេតុដែលលោកជួយតារាស្រីរូបនេះគឺ នៅពេលនៅជារាជិនីសិល្បៈ ស្រីស្អាតរូបនេះក៏ធ្លាប់ជួយលោកមិនតិចដែរ ដូចនេះពេលនាងជួបអាសន្នលោកមិនអាចឈរអោបដៃមើលបាន។ ក្រោយពេលជួបរឿងអាស្រូវ មិត្តសិល្បៈរបស់ Fan Bingbing ក៏បាត់អស់ ដោយជាក់ស្ដែង ថ្ងៃខួបនាង រកតែអ្នកជូនពរមិនបាន ខុសពីមុនដែលស្ទើរតែកន្លះពិភពសិល្បៈហើយ ដែលបានចាំជូនពរថ្ងៃកំណើតនាង៕

ដកស្រង់ពី៖ Sabay