បណ្តាញសង្គម

ចាប់​បាន​មនុស្ស​២​នាក់​ដែល​បង្ខូច និង​សរសេរ​អាក្រក់​ពី Song Hye Kyo តាមអនឡាញ

ប៉ូលិសកូរ៉េកាលពីពេលថ្មីៗនេះ ទើបតែចាប់បានមនុស្ស២នាក់ពីបទបរិហាកេរ្តិ៍ ក៏ដូចជាសរសេរcomment អាក្រក់ពីតារាសម្ដែងល្បីឈ្មោះកូរ៉េ Song Hye Kyo។

មុននេះបន្តិច បណ្ដាញព័ត៌មានកូរ៉េ បានរាយការណ៍ថា ប៉ូលិសទើបតែចាប់បានជនល្មើស២នាក់ពីបទចែករំលែកព័ត៌មានមិនពិត។ ជាពិសេស នៅក្នុងចំណោមនោះ មានមនុស្សម្នាក់បានសរសេរកាលពីខែមិថុនាឆ្នាំ២០១៩ថា មូលហេតុដែលកំពូលតារាសម្ដែងស្រីរូបនេះ និងអតីតស្វាមីលែងលះគ្នានោះគឺ មកពីសិល្បការិនីរូបនេះធ្វើជាស្រីលក់ខ្លួនលំដាប់ខ្ពស់ឲ្យអ្នកធំៗនៅប្រទេសចិន។

មុននោះដែរ កាលពីខែកក្កដា ក្រុមហ៊ុនរបស់ស្រីស្អាតរូបនេះបានប្ដឹងមនុស្ស១៥រូបពីបទសរសរអាក្រក់ពីតារារូបនេះនៅលើអ៊ីនធឺណិត តែក្រោយមកមានដល់ទៅ១៣នាក់បានលុបគណនីរបស់ខ្លួនភ្លាមៗ ធ្វើឲ្យប៉ូលិសតាមចាប់ពួកគេមិនបាន។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន តួរឿង បំណុលផ្ទះជំពាក់ស្នេហ៍កំពុងនៅសហរដ្ឋអាមេរិក ដើម្បីរៀនបំប៉នការសម្ដែង។

តាមគំរោងការនាងត្រូវត្រលប់មកប្រទេសកូរ៉េវិញនៅថ្ងៃទី១៧ ខែតុលានេះដើម្បីចូលរួមកម្មវិធីមួយ តែក៏បានលុបចោលវិញដើម្បីចូលរួមកាន់ទុក្ខតារាចម្រៀង Sulli៕

ដកស្រង់ពី៖ Sabay