បណ្តាញសង្គម

ភ្ញាក់ផ្អើលមិនស្ទើរ! Selena Gomez ចេញបទមួយទៀត រឹងមាំខុសពីបទមុន

កាលពីម្សិលមិញនេះ Selena Gomez បានបញ្ចេញនូវបទចម្រៀងថ្មី ចំណងជើងថា "Lose You to Love Me” ជាបទចម្រៀងទោលដំបូងរបស់តារាវ័យ ២៧ ឆ្នាំរូបនេះ ប្រចាំឆ្នាំ ២០១៩។

វាជាប្រភេទបទចម្រៀងមនោសញ្ចេតនាមួយបែប និយាយអំពីនារីម្នាក់ងាកមកស្រឡាញ់ខ្លួនឯងវិញ ក្រោយពីបែកពីមនុស្សដែលខ្លួនស្រឡាញ់។ នៅថ្ងៃនេះ Selena Gomez បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយបញ្ចេញបទចម្រៀងថ្មីមួយទៀតចំណងជើងថា "Look At Her Now”។

បទថ្មីនេះមានចង្វាក់ភ្លេចញ័រញាក់ ឯអត្ថន័យវិញគឺខុសពីបទមុនដាច់។ បទនេះនិយាយអំពីនារីម្នាក់បានធ្វើឲ្យខ្លួនឯងរឹងមាំឡើងវិញ ក្រោយពីសោកសៅនឹងរឿងស្នេហាអស់ជាច្រើនឆ្នាំរួចមក។

ដកស្រង់ពី៖ Sabay