ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុមគឺជាក្រុមហ៊ុនយក្សមួយនៅកម្ពុជាដែលដឹកនាំដោយប្រធានអ្នកឧកញ៉ាគិតម៉េង និងបងប្រុសរបស់លោកជាអនុប្រធាន ឧកញ៉ា គិត
ធាង។ ក្រុមហ៊ុននេះមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនមានដូចជាក្រុមហ៊ុនផ្នែក ទូរគមនាគមន៍, ប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ, ការធានារ៉ាប់រង់, កន្លែងអប់រំ, អចលនទ្រព្យ, ពាណិជ្ជកម្ម និងកសិកម្ម។
តើលោក ឧកញ៉ា គិត ម៉េង មានយុទ្ជសាស្រ្ដដឹកនាំក៏ដូចគ្រប់គ្រងក្រុមហ៊ុនយ៉ាងដូម្ដេចខ្លះ រហូតក្រុមហ៊ុនមួយនេះក្លាយជាក្រុមដ៏ធំបំផុតនៅកម្ពុជា?
ជាការពិតអាជីវកម្មរបស់លោក ឧកញ៉ា គិត ម៉េង មានមួយចំនូនក៏មានការធ្លាក់ផងដែល ប៉ុន្ដែយ៉ាងណាមិញដោយសារលោក ឧញ៉ា បានប្រើប្រាស់នូវយុទ្ធសាស្រ្ដធ្វើជំនួញទាំង ៤ នេះទើបធ្វើអោយលោកអាចកសាងក្រុមហ៊ុន រ៉ូយ់ាល់ គ្រុបដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធច្រើនបំផុតនិងក្លាយជាក្រុមហ៊ុនដូចសព្វថ្ងៃ។ ខាងក្រោមនេះគឺជា យុទ្ធសាស្រ្តទាំង ៥ របស់លោក ឧញ៉ា៖
១. ឈានចូលទីផ្សារមុនគេ(យុទ្ធសាស្រ្តសមុទ្រខៀវ)
ការចូលទីផ្សារអោយបានមុនពិតជាយុទ្ធសាស្រ្ដដ៏ល្អបំផុតដែលលោក ឧញ៉ា បានធ្វើក្រុមហ៊ុនភាគច្រើនរបស់លោកបានបង្កើតគឺជាប្រភេទក្រុមហ៊ុនរកស៊ីដែលថ្មីនិងពុំទាន់មានគូរប្រកួតប្រជែងនៅឡើយ។
ជាក់ស្ដែងលោក ឧញ៉ា គិត ម៉េង បានវិនិយោគលើក្រុមហ៊ុន ធួរ៉ូយ៉ាល់រៀលវេរ ដែលក្រុមហ៊ុនដឹកជញ្ចូនតាមផ្លូវដែក។ ពិតណាស់ក្រោយបញ្ចប់សង្គ្រាមផ្លូវដែកនៅកម្ពុជាខូចខាតស្វើរទាំងស្រុង លោក ឧកញ៉ា ក៏ទទួលសិទ្ធវិនិយោគផ្ដាច់មុខលើក្រុមហ៊ុនមួយនេះ ក្នុងរយៈពេល ៣០ឆ្នាំ។ ការដឹងជញ្ចូនតាមផ្លូវដែកគឺជាអាជីវកម្មថ្មីនៅកម្ពុជា និងត្រូវការដើមទុនច្រើនដើម្បីវិនិយោគ ដូច្នេះហើយពិបាកនឹងរកដៃគូរប្រកួតប្រជែងណាអាចកសាងសង់ផ្លូវដែកថ្មីមកទីផ្សាររបស់លោក ឧក ញ៉ា ណាស់។
ដូចគ្នាដែរ ក្រុមហ៊ុន ស៊ែលខាត( Callcard) គឹជាក្រុមហ៊ុនទូរសព្ទចល័តដំបូងបង្អស់នៅកម្ពុជា។ ក្រោយពេលត្រលប់មកដល់ស្រុកខ្មែរវិញលោក ឧញ៉ា បានមើលឃើញថាប្រជាជនកម្ពុជាពុំទាន់មានទូរសព្ទប្រើនៅឡើយ លោកក៏សម្រេចចិត្ដបង្ដើតក្រុមហ៊ុននេះឡើងដើម្បីបំរើសេវាដល់ប្រជាជនកម្ពុជាដែលកំពុងមានតម្រូវយ៉ាងខ្លាំងទៅលើផ្នែកទំនាក់ទំនង។
២. ចាប់ដៃគូរបរទេសដែលមានជំនាញខ្ពស់
លោក ឧកញ៉ា គិត ម៉េង គឺជាវិនិយោគិនដែលពូកែគៀរគរវិនិយោគិនបរទេសមកវិនិយោគនៅក្នុងកម្ពុជាច្រើនបំផុត។ ក្នុងចំណោមក្នុងហ៊ុនទាំងអស់របស់លោកមានក្រុមហ៊ុនជាច្រើនដែលមានភាគហ៊ុនវិនិយោគិនបរទេស មានដូចជា ធនាគារ ANZ Royal ហាងអាហារ KFC ក្រុមហ៊ុនទូរស័ព្ទចល័ត Callcard ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Airline និងក្រុមហ៊ុនដឹកជញ្ចូន ធួរ៉ូយ៉ាល់ខេមបូឌា សុទ្ធបានបង្កើតឡើងជាក្រុមហ៊ុនបរទេសដែលមានកេរ្ដិ៍ឈ្មោះល្បីនិងមានបច្ចេកវិទ្យាខ្ពស់។
៣.ព្យាករណ៍ពីតម្រូវការណ៍អនាគត
ដោយដឹងថានៅពេលអនាគតកម្ពុជានិងមានភ្ញៀវទេសចរណ៍កាន់តែច្រើន និងទស្សនៈវិស័យទូលំទូលាយ លោក ឧកញ៉ា គិត ម៉េង បានបង្កើតក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Airline។ កាលប្រមើមើលពីថ្ងៃអនាគតមួយទៀតគឺនៅពេលប្រទេសកាន់តែរីកចម្រើនកម្ពុជានឹងមានតម្រូវការពត៍មានកាន់តែខ្លាំង។ ជាលទ្ធផលប៉ុស្ដិ៍ទូរទស្សន៍ ២៤ ម៉ោងក៏បានបង្កើតឡើងជាប៉ុស្ដិ៍ទូរទស្សន៍ពត៍មានដំបូងបង្អស់នៅកម្ពុជា។ ជំនាញមើលអនាគតនេះហើយដែលលោក ឧកញ៉ាតែងតែយកមកប្រើមុនពេលសម្រេចចិត្ដបង្កើតអាជីវកម្មអ្វីមួយ។
គួរបញ្ជាក់ថា៖ ស្នាដៃរបស់លោក ឧកញ៉ា គិត ម៉េង បានជួយឲ្យសេដ្ឋីកិច្ចមានការរីកចម្រើន ប្រជាជនជាច្រើនមានការងារធ្វើ និងមានឱកាសបានរៀនជំនាញល្អៗពីក្រុមហ៊ុនរបស់លោកបានផ្ដល់ឲ្យបុគ្គលិក។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Royal Group របស់ អ្នកឧញ៉ា គិត ម៉េង មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធក្នុងដៃជិត៣០ក្រុមហ៊ុននៅកម្ពុជាដូជា៖
១. ផ្នែកទូគមនាគមន៍ និងពត៌មានវិទ្យាមាន៖
២.ផ្នែកហិរញ្ញវត្ថុ រួមមាន៖
៣. ផ្នែកផ្សព្វផ្សាយពត៌មាននិងកម្សាន្ត
៤. ផ្នែកសណ្ឋាគារ និងរីសត្ស
៥. ផ្នែកអភិវឌ្ឍន៍ អចលនទ្រព្យ
៦. ផ្នែកពាណិជ្ជកម្ម
៧. ផ្នែកដឹកជញ្ជូន
គួរជម្រាបផងដែរថានៅក្នុងឆ្នាំ១៩៩១ អ្នកឧកញ៉ា គិត ម៉េង និងបងប្រុសដែលមានឈ្មោះថា គិត សោភ័ណ បានបើកហាងលក់គ្រឿងសង្ហារឹមនិងសម្ភារៈការិយាល័យ ទៅឲ្យអង្គការសហប្រជាជាតិនៅកម្ពុជា ដោយរួមមានទិញសិទ្ធលក់ និងម៉ាស៊ីនថតចម្លងម៉ាកCanon ផងដែល ពោលគឺមុនពេលដែលលោកបានបង្កើត ក្រុមហ៊ុន The Royal Group។