បណ្តាញសង្គម

Ahn Yoo Jin ក្រុម IZ*ONE សម្រេច​ចិត្ត​ឈប់​រៀន​ថ្នាក់​វិទ្យាល័យ​ដោយ​សារ​ហេតុផល​មួយ

នៅថ្ងៃទី ២៥ ខែតុលា ផលិតកម្ម Off The Record Entertainment ដែលជាផលិតកម្មរបស់ក្រុម IZ*ONE បានប្រកាសថា សមាជិក Ahn Yoo Jin បានសម្រេចចិត្តឈប់រៀនបន្តថ្នាក់វិទ្យាល័យដោយសារនាងរវល់ជាមួយនឹងការងារសិល្បៈពេក។

Ahn Yoo Jin ដែលបច្ចុប្បន្នជាសិស្សសាលា Performing Arts Seoul នាងនឹងបញ្ឃប់ការសិក្សារបស់នាង ដើម្បីយកពេលវេលាទៅផ្ដោតជាមួយនឹងក្រុមចម្រៀងវិញ។ ផលិតកម្ម Off The Record ក៏បានបញ្ជាក់ថា ពួកគេបានពិភាក្សាអំពីរឿងនេះយ៉ាងហ្មត់ចត់បំផុតជាមួយនឹង Yoo Jin ឪពុកម្ដាយរបស់នាង ព្រមទាំងខាងក្រុមការងាររបស់នាងដូចគ្នា ហើយក៏បានសម្រេចថា នាងនឹងផ្លាស់ប្ដូរមកជាសិក្សាបែបនៅផ្ទះវិញ។

ខាងផលិតកម្មក៏បានគោរពតាមការសម្រេចចិត្តរបស់សមាជិកក្រុម IZ*ONE ហើយនិងឪពុកម្ដាយរបស់នាង ព្រមទាំងគាំទ្រដល់រូបនាងជានិច្ច។ Ahn Yoo Jin សព្វថ្ងៃជាសមាជិករបស់ក្រុមចម្រៀងនារីវ័យក្មេង IZ*ONE ដែលមានភាពមមាញឹកជាមួយនឹងការផ្សព្វផ្សាយបទចម្រៀងទាំងនៅក្នុងប្រទេសកូរ៉េនិងជប៉ុន។

 

ដកស្រង់ពី៖ Sabay