បណ្តាញសង្គម

អតីត​ប្ដី​ គឹម ចាន់​ឌី ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​នៅ​ពេល​លុប​រូប​ចេញ​ពី​បណ្ដាញ​សង្គម​អស់

តារាសម្ដែងប្រុសកូរ៉េល្បីឈ្មោះ Ahn Jae Hyun បានកំពុងធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនព្រួយបារម្ភជាខ្លាំងក្រោយពេលលោកបានលុបអស់រូបចេញពីបណ្ដាញសង្គម និងនិយាយថាខ្លួនកំពុងត្រូវលេបថ្នាំជាច្រើនប្រភេទ។

ខណៈរឿងរ៉ាវ តារាចម្រៀង និងសម្ដែងល្បីឈ្មោះស្រីកូរ៉េ Sulli សម្លាប់ខ្លួនមិនទាន់បានស្ងប់ស្ងាត់ស្រួលបួលផង ស្រាប់តែមានសិល្បករម្នាក់ទៀត ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង។ តារាប្រុសកូរ៉េដែលកំពុងធ្វើឲ្យគេបារម្ភនោះគឺ តារាសម្ដែង Ahn Jae Hyun អតីតស្វាមីរបស់តារាសម្ដែងស្រី Goo Hye Sun។

តាមនោះដែរ មុននោះ នៅបណ្ដាញទំព័របណ្ដាញសង្គម Instagram របស់លោក មានប្រហែលជាង១០០រូប តែនៅពេលនេះលោកបានលុបរូបអស់តែម្ដង ដែលធ្វើឲ្យអ្នកគាំទ្រមិនដឹងថាលោកកំពុងកើតអ្វីឡើយ។ គួរបញ្ជាក់ផងដែរថា ក្រោយពេលតារាចម្រៀងស្រី Sulli ដែលធ្លាប់ជាមិត្តរួមសម្ដែងរបស់លោកស្លាប់នោះ លោកបានឲ្យដឹងថា លោកមិនជឿនឹងភ្នែកទេ អាចមកពីលោកលេបថ្នាំច្រើនពេកទើបកើតការវង្វេងវង្វាន់បែបនេះ។

អ្នកគាំទ្រ បានបង្ហាញក្ដីព្រួយបារម្ភរួចមកហើយនៅពេលនោះ ដ្បិតបើលោកប្រើថ្នាំច្រើនដល់ថ្នាក់វង្វេងវង្វាន់មានន័យថាសភាពរបស់លោកក៏ធ្ងន់ធ្ងរណាស់ដែរ៕

ដកស្រង់ពី៖ Sabay