បណ្តាញសង្គម

ប្រទះ​ឃើញ​រូបភាព Poster បង្ហាញ​ពី​រូប​រាង​មុខ​ក្រោយ​របស់ Nova 6 SE តែម្តង

យើងបានដឹងហើយថា នៅថ្ងៃទី 5 ខែធ្នូ ខាងមុខនេះ ក្រុមហ៊ុន Huawei នឹងបើកព្រឹត្តិការណ៍មួយ ដែលធ្វើនៅក្នុងប្រទេសចិន ដើម្បីធ្វើការប្រកាសចេញ ស្មាតហ្វូនជំនាន់ថ្មីចុងក្រោយគេ ដែលស្ថិតនៅក្នុងត្រកូល Nova របស់ខ្លួន នោះគឺ Nova 6 Series

នោះឯង ហើយវាគឺជាស្មាតហ្វូន ដែលចូលខ្លួន មកបន្តតំណែងពី Nova 5 Series ដែលបានប្រកាសចេញ កាលពីខែមិថុនា ឆ្នាំ 2019 កន្លងទៅនេះ។

ក្នុងនោះប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងអំពីដំណឹងខ្លះៗ ពាក់ព័ន្ធទៅនឹង Nova 6 5G រួចមកហើយ ព្រោះថាក្រុមការងារ ខេមបូ រីផត របស់យើងក៏បានធ្វើការ ចុះផ្សាយអំពីព័ត៌មាន ដែលទាក់ទងទៅនឹងស្មាតហ្វូនមួយនេះ ច្រើនគួរសមផងដែរ។ ដោយឡែក នៅក្នុងថ្ងៃនេះដែរ យើងក៏ទទួលបានដំណឹងថ្មី មួយផ្សេងទៀត ដែលនិយាយពាក់ព័ន្ធ ទៅនឹងស្មាតហ្វូន ដែលស្ថិតនៅក្នុងត្រកូល Nova 6 នេះ ផងដែរ ហើយវាជាសិស្សប្អូនរបស់ Nova 6 5G នោះគឺ Nova 6 SE។ បើយោងទៅតាមរូបភាព Poster ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Nova 6 SE ដែលទើបតែបែកធ្លាយ កាលពីម្សិលមិញនេះ បានបង្ហាញឲ្យយើងដឹងថា ស្មាតហ្វូនមួយនេះ នឹងបំពាក់មកជាមួយ អេក្រង់លាត អមមកជាមួយលេនទម្លុះអេក្រង់ មួយគ្រាប់ ដែលមានទីតាំងស្ថិត នៅខាងឆ្វេង នៃផ្នែកខាងលើ របស់ទូរសព្ទ ខណៈដែល Nova 6 5G មានលេនទម្លុះអេក្រង់ចំនួន 2 គ្រាប់ មានលក្ខណៈជារាងគ្រាប់ថ្នាំទ្រវែង ដែលមើលទៅស្រដៀងគ្នាទៅនឹង លេនទម្លុះអេក្រង់របស់ Samsung Galaxy S10 Plus អញ្ចឹងដែរ។

បើងាកទៅមើលផ្នែកខាងក្រោយវិញ យើងឃើញថា Nova 6 SE នឹងបំពាក់មកជាមួយ កាមេរ៉ាក្រោយ ចំនួន 4 គ្រាប់ ហើយអ្វីដែលគួរឲ្យ កត់សម្គាល់នោះ គឺថាវាមានលក្ខណៈស្ទើរតែដូចទៅនឹងរូបរាង កាមេរ៉ាក្រោយរបស់ iPhone 11 Pro ទៅហើយ សូម្បីតែការរចនាពណ៌ នៅជុំវិញកាណុងកាមេរ៉ា ក៌មានភាពស្រដៀងគ្នាដែរ ខុសគ្នាត្រង់ថា Nova 6 SE មានកាមេរ៉ាក្រោយ 4 គ្រាប់ ចំណែកឯ iPhone 11 Pro មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ តាមរយៈរូបភាព Poster នេះដែរ ក៏បានបញ្ជាក់ ឲ្យយើងដឹងថា Nova 6 SE នឹងប្រើប្រាស់បន្ទះឈីប Kirin 810 ព្រមទាំងអាចទ្រទ្រង់ ការសាកថ្មល្បឿនលឿន ដែលមានកម្លាំង 40W ដូចទៅនឹងសិស្សច្បង Nova 6 5G របស់វា ផងដែរ។ ចំពោះផ្នែកសុវត្ថិភាពវិញ វាប្រើប្រាស់សេនស័រស្កេនស្នាមម្រាមដៃ ដែលមានទីតាំងស្ថិត នៅផ្នែកចំហៀង របស់ទូរសព្ទ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/