បណ្តាញសង្គម

រកឃើញម្ចាស់​មកុដ​បវរ​កញ្ញា​ចក្រវាល ឆ្នាំ ២០១៩

នៅចុងបញ្ចប់នៃកម្មវិធីបវរកញ្ញាចក្រវាលលើទី ៦៨ គេបានរកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលថ្មី ប្រចាំឆ្នាំ ២០១៩ ដែលបានទៅលើ Zozibini Tunzi ជាបវរកញ្ញានៃប្រទេសអាហ្វ្រិកខាងត្បូង។

តំណែងលេខពីរគឺបានទៅលើ Madinson Anderson បវរកញ្ញាប្រទេសព័រតូរីកូ និងលេខ ៣ បានទៅលើ Sofía Aragón បវរកញ្ញាប្រទេសម៉ិកស៊ីកូ។ នៅក្នុងតំណែងកំពូលទាំង ៥ វិញ លេខ ៤ គឺបានទៅលើ Gabriela Tafur បវរកញ្ញាប្រទេសកូឡុំប៊ី និងលេខ ៥ បានទៅលើបវរកញ្ញាថៃឈ្មោះ Paweensuda Drouin៕

ដកស្រង់ពី៖ Sabay