បណ្តាញសង្គម

ក្រុមហ៊ុន Sony រកចំណូលកើនឡើង តាមរយៈការលក់ ហ្គេមកំសាន្ត Play Station 4 (PS4)

តូក្យូ៖ ក្រុមហ៊ុន ផលិតគ្រឿងអេឡិចត្រូនិច ជប៉ុន Sony បានឲ្យដឹងថា តាមរយៈការលក់ ផលិតផលថ្មី របស់ខ្លួន ឈ្មោះ "Play Station 4" បានធ្វើឲ្យ ប្រាក់ចំណូលកើនឡើង ដោយលក់បាន មិនទាបជាង ១ លានគ្រឿងឡើយ ។

ក្រុមហ៊ុននេះ បានបញ្ជាក់នៅក្នុង សេចក្តីប្រកាស ព័ត៌មានថា ការលក់ចេញ PS4 ភាគច្រើន ទីផ្សារនៅ អាម៉េរិក និងបណ្តាប្រទេស មួយចំនួនទៀត ដែលធ្វើឲ្យក្រុមហ៊ុន ទទួលបានប្រាក់ចំណូលកើនឡើង ។ សម្រាប់ PS4 នេះដែរ បើធៀបនឹងផលិតផលដូចគ្នា ជា មួយក្រុមហ៊ុន ម៉ាយក្រូសហ្វវិញ ដែលមាន Xbox Oneនិង Wii U ផលិតផលថ្មីរបស់ជប៉ុនមួយនេះ មានសន្ទុះកើនឡើង ខ្ពស់ជាង ក្នុងនោះវាផ្តល់ ប្រយោជន៍ច្រើនដល់អ្នកហ្គេម ពិសេសប្រើប្រាស់ជាមួយស្មាត ហ្វូន និង Tablets ។

លោក Shawn Layden អគ្គនាយក និងជានាយកប្រតិបត្តិ ក្រុមហ៊ុនសូនី បានបញ្ជាក់ថា "វាជាកំណត់ ត្រាមួយ ដែលយើង ទទួលបាន តាមរយៈ PS4 ហើយវានឹងផ្តល់ នូវប្រយោជន៍ជាច្រើន សម្រាប់អ្នកដែល ចូលចិត្តលេងហ្គេម ជំនាន់ថ្មី" ។ កាលពីខែមុន ក្រុមហ៊ុនខាង លើ បានទទួលបាន ប្រាក់ចំណេញកើនឡើង ដោយសារតែ តម្រូវការ នៃការ ប្រើប្រាស់ PS4 មានតម្រូវការច្រើន ធៀបនឹងត្រីមាសទី១ ៕

ដកស្រង់ពី៖ ដើមអម្ពិល