បណ្តាញសង្គម

ទំនប់វារីអគ្គិសនីតាតៃ ចាប់ផ្ដើមប្រតិបត្តិការ ផលិតភ្លើង ជាលើកដំបូង បន្ទាប់ពីសាងសង់ អស់រយៈពេល ៤ ឆ្នាំ

កោះកុង៖ តាតៃ ដែលសាងសង់ឡើង ដោយក្រុមហ៊ុនចិន មានទីតាំងនៅក្នុង ខេត្តកោះកុង បានចាប់ផ្ដើមដំណើរការ ផលិតអគ្គិសនី ជាផ្លូវការ ហើយនៅថ្ងៃនេះ បន្ទាប់ពីចំណាយពេល សាងសង់អស់ រយៈពេល ៤ ឆ្នាំមកនោះ។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ។

ទីភ្នាក់ងារនេះបាន ចុះផ្សាយនូវ សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន សាជីវកម្ម រដ្ឋចិន ផលិតម៉ាស៊ីនធុនធ្ងន់ (CHMC) ដែលបានចេញផ្សាយ នៅថ្ងៃនេះថា ក្រុមហ៊ុនខ្លួន នឹងចាប់ផ្ដើមដំណើរការ ទំនប់វារីអគ្គិសនី ដែលអាចផលិត បានថាមពលទំហំ ២៤៦ មេហ្គាវ៉ាត់ ដែលបានសាងសង់ឡើង កាលពីឆ្នាំ២០១០ នេះ។

ទំនប់វារីអគ្គិសនីនេះ មានម៉ាស៊ីនធំៗ ចំនួនបី សម្រាប់ផលិតភ្លើង ហើយម៉ាស៊ីននីមួយៗ អាចផលិតថាមពលបាន ៨២ មេហ្គាវ៉ាត់។ ជាជំហានដំបូង គឺមានម៉ាស៊ីន តែមួយប៉ុណ្ណោះ ដែលនឹងត្រូវ ដំណើរការ ដោយសារតែ ម៉ាស៊ីនពីរទៀត កំពុងតែសាងសង់ មិនទាន់ រួចរាល់។

ក្រុមហ៊ុនសាជីវកម្ម CHMC បានវិនិយោគ នូវទឹកប្រាក់ចំនួន ៥៤០ លានដុល្លារ ដើម្បីសាងសង់ ទំនប់វារីអគ្គិសនីនេះឡើង នៅក្នុង តំបន់ទឹកធ្លាក់តាតៃ ខេត្តកោះកុង។ ការសាងសង់នេះ គឺធ្វើឡើងតាមរយៈ កិច្ចសន្យាសម្បទាន សាងសង់ ដំណើរការ ផ្ទេរ (BOT) ហើយថាមពល ដែលផលិត បានគឺនឹងត្រូវលក់ ទៅឲ្យអគ្គិសនីកម្ពុជា៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ