បណ្តាញសង្គម

វ័យ ៥០ឆ្នាំហើយ Jennifer Lopez នៅរាំគ្រវីគ្រវាត់ បានយ៉ាងឡូយ!

គិតត្រឹមពេលនេះ Jennifer Lopez គឺមានវ័យ ៥០ ឆ្នាំទៅហើយ ប៉ុន្តែសមត្ថភាពនៃការសម្ដែងរបស់គាត់នៅតែខ្លាំងក្លា មិនទន់ទោរទៅតាមវ័យនោះឡើយ ឯរូបសម្រស់ក៏នៅផូរផង់ផងដែរ។

នៅមុននេះបន្តិច Jennifer បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនឹងសមត្ថភាពនៃការសម្ដែងជាថ្មីម្ដងទៀត តាមរយៈការសម្ដែងក្នុងកម្មវិធី Super Bowl Halftime ប្រចាំឆ្នាំ ២០២០ ដែលជាកម្មវិធីប្រកួតធំប្រចាំឆ្នាំ។ តារាវ័យ ៥០ ឆ្នាំរូបនេះ បានឡើងសម្ដែងរួមគ្នាជាមួយតារាចម្រៀង ៣ នាក់ទៀត គឺ Shakira, Bad Bunny និង J Baldvin ដោយបានសម្ដែងក្បាច់រាំ នៃបទចម្រៀងជាច្រើនបទ។

ដកស្រង់ពី៖ Sabay