បណ្តាញសង្គម

Nokia​ Power​ Earbuds ​ចេញ​លក់​ជា​ផ្លូវការ​ហើយ ​ជាមួយ​តម្លៃ​ខ្ទង់​ ៤០​ ម៉ឺន​រៀល​ ឬ ​100 ​ដុល្លារ​

យើងធ្លាប់បានដឹងហើយ ទាក់ទងជាមួយកាសឥតខ្សែមួយរបស់ Nokia ដែលមានឈ្មោះថា Nokia Power Earbuds ព្រោះថា កាសនេះត្រូវបានក្រុមហ៊ុន HMD Global ប្រកាសចេញរាងយូរហើយ ពោលគឺ នៅក្នុងព្រឹត្តិការណ៍ IFA 2019 មកម្លេះ

ប៉ុន្តែការដាក់លក់ជាផ្លូវការរបស់វា នៅតែមិនទាន់ឃើញនោះឡើយ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើសម្រេចដាក់ចេញមែនទែនហើយ ដោយបានចាប់ផ្តើមដាក់លក់ Nokia Power Earbuds ក្នុងទីផ្សារស្រុកចិនមុនគេ ដែលវាមានតម្លៃខ្ទង់ ៤០ ម៉ឺនរៀល ឬ 100 ដុល្លារថែមទៀតផង។

ប្រាកដណាស់ នៅក្នុងពេលនេះ កាសឥតខ្សែខាងលើ ត្រូវបានគេដាក់លក់ជាផ្លូវការហើយ ក្នុងប្រទេសចិនមុនគេ ក្នុងតម្លៃដូចបានប្រាប់រួចហើយអញ្ចឹង ហើយបើក្រឡេកទៅមើល ការរចនា ក៏ដូចជាមុខងារនៅលើកាសនេះវិញ យើងឃើញថា វាមិនអន់នោះ ដោយកាសទាំងគូរនោះ មានទំហំ 25 x 23 x 23.8mm ខណៈពេលដែលប្រអប់សាកវិញ វាមានទំហំ 79 x 48.5 x 31mm ដែលមានភ្ជាប់មកជាមួយមុខងារប៊្លូធូ 5.0 និង Graphene driver ដើម្បីជួយអោយសម្លេង កាន់មានគុណភាពល្អ។ ក្រៅពីនេះ Nokia Power Earbuds មានបំពាក់មកជាមួយ មុខងារប៉ះបញ្ជានៅលើតួកាសផ្ទាល់ ដើម្បីបើកដំណើរការ Google Assistant កាន់តែពិសេស វាក៏មានប្រើប្រាស់អាវក្រោះ ការពារទឹកកម្រិត IPX7 ដែលអាចទ្រាំ ក្នុងទឹកជម្រៅ 1 ម៉ែត្រ បានដល់រយៈពេលយូរបំផុត 30 នាទី។ លើសពីនោះ Nokia បន្ថែមថា ប្រអប់កាសរបស់វា មានទំហំថ្មដល់ទៅ 3000mAh ទៀតផង ដែលអាចសាកថ្មទៅកាន់ កាសស្តាប់ បានរហូតទៅដល់ 50 ដង អាចប្រើប្រាស់បាន 150 ម៉ោង ហើយក្នុងពេលសាកម្តង កាសទាំងទ្វេនោះ អាចបម្រើការស្តាប់តន្រ្តីបានប្រហែល 5 ម៉ោងផងដែរ។

អញ្ចឹងហើយ នៅក្នុងពេលនេះ កាសដែលបានរៀបរាប់ខាងលើ វាមានលក់ជាផ្លូវការហើយ ក្នុងប្រទេសចិនមុនគេ ដែលមានតម្លៃប្រមាណជា ៤០ ម៉ឺនរៀល ឬ 100 ដុល្លារ ហើយសមត្ថភាព ក៏ដូចជាមុខងារសំខាន់ៗរបស់ Nokia Power Earbuds នេះ គឺដូចការបញ្ជាក់នៅខាងលើនេះអញ្ចឹង ហើយចុងក្រោយសូមបន្ថែមថា កាសនេះ វាមានចំនួន 2 ពណ៌គឺ ពណ៌ប្រផេះស្រាល និងពណ៌ខ្មៅផងដែរ។ យ៉ាងណាក៏ដោយ ដូចបានបញ្ជាក់អញ្ចឹងថា នៅក្នុងពេលនេះ វាមានវត្តមាននៅក្នុងប្រទេសចិនហើយ ប៉ុន្តែយើងក៏មិនទាន់ច្បាស់នោះទេ ថាវានឹងមានវត្តមាននៅក្នុងទីផ្សារស្រុកយើង ឬអត់នោះ ដូច្នេះសង្ឃឹមថា នឹងមានទៅចុះ ព្រោះថាវាមានសមត្ថភាពប្រសើរ មិនចាញ់កាសរបស់ក្រុមហ៊ុនផ្សេងៗប៉ុន្មាននោះទេ ជាពិសេសគឺថាមពលថ្មតែម្ដង។

ប្រភពអត្ថបទចេញពីៈcamboreport

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK