បណ្តាញសង្គម

ទ្រី​ ដាណា គាំទ្រសម្ដេច បិទ​អ្នក​ Live លក់ឡេ​បញ្ចេញ​ភាពសិចស៊ី

តារាចម្រៀង និងជាអ្នកលក់ផលិតផលច្រើនមុខតាមទំព័រហ្វេសប៊ុក គឺអ្នកនាង ទ្រី ដាណា បានគាំទ្រប្រមុខរាជរដ្ឋាភិបាលចំពោះវិធានការទប់ស្កាត់មិនឲ្យមានអ្នកលក់អនឡាន Live លក់ផលិតផលផ្សេងៗដោយប្រលែងខ្លួន ឬស៊ិចស៊ីហួសហេតុពេក។

ជាថៅកែហាងពេជ្រ និងជានាយិកាក្រុហ៊ុននាំចូល និងចែកចាយផ្ដាច់មុខពីប្រទេសថៃនូវផលិតផលសំអាងការបាន បង្ហាញការគាំទ្ររបស់ខ្លួននៅលើទំព័រហ្វេសប៊ុកថា អ្នកនាងគាំទ្រពេញទំហឹងចំពោះចំណាត់ការប្រមុខដឹកនាំ។ "ខ្ញុំក៏ឡាយលក់ដែរ ប៉ុន្ដែខ្ញុំមិនដែលបញ្ចេញហួសហេតុពេកទេ បែបនេះ ខ្ញុំស្រឡាញ់ណាស់សម្ដេច"។

អ្នកនាងបន្ថែម។ សារបង្ហាញការគាំទ្រនេះ គឺបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ដ្រី ប្រតិកម្មខ្លាំងៗដល់អ្នកលក់ឡេតាមអនឡាញដែលបង្ហាញកាយអាក្រាត ឬសិចស៊ីហួសហេតុ។ នេះក៏ជាការដាស់តឿនមួយដែរដល់តារាៗ ដែលនិយមរកស៊ីលក់ផលិតផលតាមអនឡាន ដើម្បីរកចំណូលបន្ថែមពីការងារលិល្បៈ តែមកដល់ពេលនេះមិនទាន់ឃើញមានតារាណាម្នាក់ប្រព្រឹត្ដខុសលើចំណុចនេះនៅឡើយទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រតិកម្មស្ដ្រីអ្នកលក់ឡេតាមអនឡាញមួយចំនួន ក្នុងឱកាសដែលសម្ដេចចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាជាតិដើម្បីស្ដ្រីនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ថា ការឡាយលក់ផលិតផលតាមអនឡាញបញ្ចេញអស់កេរ្ដិ៍ខ្មាសស្ដ្រី គឺក្រសួងប្រៃណីយ៍ត្រូវបិទ ព្រោះវានាំទៅដល់ការចាប់រំលោភបំពានផ្លូវភេទលើស្ដ្រី៕

 

 

 

ដកស្រង់ពី៖ Sabay