បណ្តាញសង្គម

បើ​ចូល​ប្រកួត​ «បវរកញ្ញាកូរ៉េ» Jisoo អាច​នឹង​ឈ្នះ​ដោយសារ​សម្រស់​ស្រស់​បែប​នេះ

នៅថ្ងៃទី ១៩ ខែកុម្ភៈ ទស្សនាវដ្ដី Vogue Korea បានបង្ហាញរូបថតថ្មីៗជាច្រើនសន្លឹករបស់ Jisoo ដែលអាចបញ្ជាក់កាន់តែច្បាស់ពីសម្រស់ស្រស់ស្អាតរបស់នាង។

សមាជិក BLACKPINK រូបនេះបានបង្ហាញភាពទាក់ទាញយ៉ាងមានទំនុកចិត្តខ្ពស់ ពេលផាត់មុខដោយផលិតផលសម្អាង Dior ទោះថតជិតយ៉ាងណាក៏លេច ហើយមើលមិនចេះជិនណាយ ហើយពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាទទួលស្គាល់យ៉ាងច្បាស់ថាតារាស្រីពិតជាស្រស់ខ្លាំងគួរឲ្យសរសើរ។

ឃើញភ្លាមមហាជន ពិសេសអ្នកប្រើបណ្ដាញសង្គមលាន់មាត់ថា បើ Jisoo ដាក់ពាក្យចូលប្រកួតក្នុងកម្មវិធីប្រឡងបវរកញ្ញាកូរ៉េ ក៏នាងអាចនឹងមានឱកាសឈ្នះភាគរយខ្ពស់ដែរ។

ដកស្រង់ពី៖ Sabay