បណ្តាញសង្គម

នាយ តាក់ស៊ី ទាត់​ចោល​ទាំង​ស្រុង ក្រោយ​ផ្អើល​រឿង​ទិញ​ឡាន​បង់​រំលស់​កាដូ​ឲ្យ​គូស្នេហ៍​ថ្មី

តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្ស C T N នាយតាក់ស៊ី បដិសេធព័ត៌មានដែលថាលោកបានទិញ ឬបង់រំលស់ឡានជូនអនាគតភរិយាលោកនោះ

គឺជារឿងមិនពិតឡើយ ដោយលោកបញ្ជាក់ថា ការបញ្ចេញព័ត៌មានបែបនេះ គឺគ្រាន់តែចង់បានការចាប់អារម្មរណ៍ពីទស្សនិកជន ជាពិសេសអ្នកលេងហ្វេសប៊ុក ហើយមានបំណងទិញ ឬបង់រំលស់ឡានតែប៉ុណ្ណោះ។ នាយតាក់ស៊ី បញ្ជាក់ថា សកម្មភាពដែលរូបលោកបានឡាយហ្វេសប៊ុកជាមួយលោក K01 នោះ គឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។

ប៉ុន្ដែជាក់ស្ដែងរូបលោកមិនបានទិញ ឬបង់រំលស់ឡានLUXUS 330 ដោយបង់ប្រាក់មុន១៥% រយអ្វីនោះទេ។ នាយតាក់ស៊ី៖"ប្រហែលជាគេមានការយល់ច្រឡំហើយ...នៅក្នុងវីដេអូឡាយរបស់ខ្ញុំជាមួយ K01 នោះ គឺធ្វើឡើងដើម្បីឲ្យមានការចូលមើល ឬចុចLike ច្រើន ហើយចង់បង្ហាញពីការាសលក់ឡានមួយប៉ុណ្ណោះ វាមិនមែនរឿងពិតរបស់ខ្ញុំទេ"។

បើតាមលោកតាក់ស៊ី។ បច្ចុប្បន្នលោកមានប្រភពចំណូលរឹងមាំពីអាជីពជាអ្នកកំប្លែងប្រចាំនៅស្ថានីយ៍ទូរទស្ស C TN តាមរយៈលេងរឿងកំប្លែងដូចជា៖ បានមើលបានសើច ពីគ្រួសារជាដើម។ លោកបន្ថែមថា ក្នុង១ខែលោកទទួលតម្លៃខ្លួនពីការលេងរឿងកំប្លែងទាំងនេះរាប់ពាន់ដុល្លារដែរ ប៉ុន្ដែពេលនេះលោកមិនរវល់ទៅទិញ ឬបង់រំលស់ឡានអ្វីឡើយ៕

ដកស្រង់ពី៖ Sabay