បណ្តាញសង្គម

ហេតុផលដែលក្រុមការងារ​របស់​ BLACKPINK សុទ្ធតែស្រី និង​គ្មាន​ប្រុសៗ

អតីតក្រុមការងារម្នាក់ដែលធ្លាប់ធ្វើការនៅផលិតកម្ម YG បានលួចបង្ហើបថា ក្រុមការងាររបស់ BLACKPINK គ្មានប្រុសៗ នៅក្បែរទេ លើកលែងអ្នកគ្រប់គ្រងផ្ទាល់របស់សមាជិកទាំង ៤។

អតីតក្រុមការងារម្នាក់នោះ បាននិយាយថា៖ «ប្រាកដជាមានអ្នកគិតថា BLACKPINK នៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG ប៉ុន្តែតាមពិតទៅផលិតកម្ម The BLACK Label របស់ Teddy ទៅវិញទេ ដែលជាអ្នកគ្រប់គ្រង មើលការខុសត្រូវក្រុម។ Teddy ដឹងថាសមាជិកទាំង ៤ សុទ្ធតែស្អាតៗ ដូចនេះលោកអត់ចូលចិត្តទេ ពេលមានក្រុមការងារប្រុសៗនៅជិតក្រុមនេះ។

មូលហេតុនេះហើយ បានជាក្រុមការងារនៅជួយពីក្រោយ សុទ្ធតែស្រីៗ»។

ដកស្រង់ពី៖ Sabay