បណ្តាញសង្គម

សុខ​ៗ​គង់ សុ​ជាតិ ចូល​ពេទ្យ​ក្រោយ​បោះសម្តី​ចាក់​ដោត​មួយ​ឃ្លា

រាជធានីភ្នំពេញ ៖ ខណៈដែលថ្មីៗនេះពិធីការិនីជួរមុខនៅកម្ពុជាអ្នកនាង គង់ សុជាតិ ហាក់លេងសម្តីច្រើនលើបណ្តាញសង្គម

បន្ទាប់ពីមានព័ត៌មានផ្ទុះរឿងលោកជា វិបុល និងចាន់ កែវនិមល មានបញ្ហារឿងតំណែងកម្មវិធីធំៗនៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកនោះស្រាប់តែសុខៗអ្នកនាងបានចូលសម្រាកនៅមន្ទីរពេទ្យ ដោយមិនទាន់បានដឹងលម្អិតថា តើអ្នកនាងមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរឬយ៉ាងណា ។

ក៏ប៉ុន្តែរូបភាពដែលអ្នកនាងគង់ សុជាតិ ចូលសម្រាកពេទ្យ ក៏បង្កឲ្យមានការសួរនាំច្រើនថា តើមូលហេតុអីបានជាធ្វើឲ្យពិធីការិនីចាស់វស្សារូបនេះ ស្រាប់តែធ្លាក់ខ្លួនឈឺ ហើយដល់ថ្នាក់បញ្ជូនសម្រាកពេទ្យប៉ុន្មានថ្ងៃមកងើយ ។ អ្នកនាងបានចូលពេទ្យភ្លាមៗ ក្រោយចប់ការប្រគំតន្ត្រីភេសជ្ជៈ មួយនាចុងអាទិត្យមុន ។

មានកត្តាមួយចំនួនដែលធ្វើអោយសុខភាពរបស់គាត់ចុះខ្សោយប្រឈមលែងបាន ។ មកទល់ពេលនេះ អ្នកនាង គង់ សុជាតិ បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយស្បើយខ្លះពីជំងឺដោយមិនចាំយូរទៀត ព្រោះអ្នកនាងត្រូវចូលបម្រើការងារនៅធីវីច្រើនកម្មវិធី នាចុងសប្តាហ៍នេះ ។ អ្នកនាងហាក់រីករាយតាមដែលមើលរូបភាព ព្រោះបានលោក ជា វិបុលនៅក្បែរមើលថែ ច្របាច់ដៃជើង ។

ហើយជាការរិតចំណងអោយកាន់តែមើលឃើញច្បាស់ទៀតថា ស្នេហារវាងអ្នកនាង និងស្វាមីនៅរឹងមាំបើទោះជាមានរឿងផ្ទុះស្តីពីសម្ព័ន្ធស្នេហាលេចឭបែបណា ។ នៅពេលសួរនាំជុំវិញ រឿងរ៉ាវសម្រាកកាយនៅមន្ទីរពេទ្យដល់អ្នកនាងគង់ សុជាតិ បាននិយាយរួសរាយមកវិញថា «បងឈឺមកពីអស់កម្លាំងប៉ុន្មានថ្ងៃមុន ការងារច្រើនរ៉ាប់រង ផ្សំ និងអាកាសធាតុក្តៅហែង ធ្វើអោយងាយឈឺ និងអត់ងងុយ»។

ឥឡូវបានជាច្រើនហើយសម្រាកនៅផ្ទះញាំរបស់បំប៉ន សុខភាពអោយឆាប់ជា រួចឡើងប៉ុស្តី៍បំពេញការងារទៀត» ។ យ៉ាងណានៅពីក្រោយ រឿងនេះមានគេលើកឡើងថា មូលហេតុឈឺមកពីអ្នកនាង សុជាតិពិបាកចិត្តរឿងគ្រួសារយូរមកហើយ ទើបបាយមិនសូវបាន ហើយអត់ងងុយ គិតច្រើនទើបបាក់កម្លាំង មុនពេលស្នេហាជះពន្លឺមកវិញ ៕

ដកស្រង់ពី៖ កោះសន្ដិភាព