បណ្តាញសង្គម

ញាក់សាច់! តម្លៃកូនឡានជ័រ Rolls-Royce អាចទិញឡានពិតបាន ១គ្រឿង

កាលពីពេលថ្មីៗនេះ Rolls-Royce បានផលិតរថយន្ត Cullinan ជ័រទំហំ 1:8 ដែលមានរូបរាងដូចរថយន្តពិតបេះបិត និងល្អឥតខ្ចោះបំផុត។

មិនតែប៉ុណ្ណោះ វាថែមទាំងមានម៉ាស៊ីន ដែលអាចដំណើរការ តាមរយៈការបញ្ជាតេឡេផងដែរ។ អ្វីដែលរឹតតែពិសេស កាប៊ីនខាងក្នុងរបស់វាត្រូវបានតុបតែងដូចកាប៊ីនពិត ហើយថែមទាំងប្រើឈើតុបតែងទៀតផង។

រថយន្ត Rolls-Royce Cullinan ជ័រនិមួយៗ ត្រូវបានផលិតឡើងដោយដៃផ្ទាល់ ដោយប្រើគ្រឿងជាង ១ ០០០ផ្នែក ហើយចំណាយពេលរហូតដល់ទៅ ៤៥០ម៉ោង ដើម្បីសម្រេចបានមួយគ្រឿង។ ក្នុងនោះ សូម្បីតែការបាញ់ថ្នាំ និងប៉ូលា ក៏ត្រូវធ្វើឡើងដោយដៃដែរ។

អតិថិជនអាចជ្រើសរើសពណ៌ សរុបជាង ៤០ ០០០ពណ៌ ឬអាចប្រើពណ៌ដែលបង្កើតខ្លួនឯងក៏បាន។ចំពោះតម្លៃរបស់វា ទាល់តែធ្វើការស្នើសុំលើគេហទំព័រ ទើបក្រុមហ៊ុន Rolls-Royce ប្រាប់ ប៉ុន្តែតាមរយៈការស្រាវជ្រាវគេបានដឹងថា រថយន្ត Cullinan ជ័រនោះ មានតម្លៃចាប់ពីខ្ទង់ ១៧ ០០០ ទៅ ២៧ ០០០ ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈរថយន្ត Cullinan ពិតប្រាកដមានតម្លៃចាប់ពី ៣៣០ ០០០ដុល្លារ៕

ដកស្រង់ពី៖sabay