បណ្តាញសង្គម

ភ្ញាក់​ផ្អើល ដៃគូ​ដែល​បែក​គ្នា​​ជាង​២០​ឆ្នាំ​ហើយ ស្រាប់​តែ​វិល​មក​ជួប​គ្នា​វិញ​ក្នុង​ការងារ​ថ្មី

អ្នកនាង សុខា សុធានី អ្នកអធិប្បាយទូរទស្សន៍សំឡេងផ្អែម និងមានចំណេះដឹងខ្ពង់ខ្ពស់ផង ដែលបានបាត់មុខពីកញ្ចក់ទូរទស្សន៍យ៉ាងយូរហើយនោះ ស្រាប់តែបានវិលមកវិញប៉ះជាមួយអ្នកនាង គង់ សុជាតិ ដៃគូបម្រើការងារនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ជាមួយគ្នា។

សុខា សុធានី និង គង់ សុជាតិ ត្រូវបានដឹងថា ជាពិធីការិនីទូរទស្សន៍ដ៏ល្បីដូចគ្នានៅក្នុងអតីតកាលជិត២០ឆ្នាំមុន ក្នុងនោះភរិយារបស់លោក ជា វិបុល កញ្ឆក់យកការគាំទ្រតាមរយៈសមត្ថភាពជាពិធីការិនីទូរទស្សន៍ផ្នែកសិល្បៈជាមួយការអធិប្បាយប្រកបដោយវោហាស័ព្ទ និងមានប្រជាប្រិយ។

ដោយឡែកអ្នកនាង សុខា សុធានី គឺជាអត្ថាធិប្បាយទូរទស្សន៍ប្រកបដោយចំណេះជំនាញ ព្រមទាំងសំដីផ្អែមពីរោះ និងកិរិយាថ្លៃថ្នូរ។ យ៉ាងណា បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះរៀងខ្លួន ពួកគេក៏បានចាកចេញប៉ុស្តិ៍លេខ៣ ដោយអ្នកនាង សុខា សុធានី បានចាកចេញមុន ខណៈក៏មានរឿងលែងលះជាមួយលោក ភោ សុផានិត ។

ដោយឡែក គង់ សុជាតិ ក៏បានចាកចេញទៀត ដោយឆ្ពោះមក MyTV និងធ្វើជាពិធីការិនីតាមការប្រគំតន្ត្រីនានា ពោលគឺពួកគេ បានបែកខ្ញែកគ្នារៀងខ្លួន។ ប៉ុន្តែឥឡូវនេះ ពិធីការិនីទូរទស្សន៍ល្បីឈ្មោះទាំងពីរ បានវិលមកចាប់ការងារជាមួយគ្នាជាថ្មី។ អ្នកស្រីវេជ្ជបណ្ឌិត សុខា សុធានី មិនបានវិលមកកញ្ចក់ទូរទស្សន៍វិញទេ ប៉ុន្តែអ្នកនាង បានជួបជាមួយ គង់ សុជាតិ ក្នុងការងារថ្មី ពោលគឺ អ្នកទាំងពីរត្រូវបានប្រកាសថាជាតារាតំណាងផលិតផលសំឡីអនាម័យ Winion កាលពីចុងសប្ដាហ៍មុននេះ។

អ្នកស្រី វេជ្ជបណ្ឌិត បានបញ្ជាក់ថា អ្នកនាងសប្បាយចិត្តជាមួយការងារនេះ ត្បិតថា ការងារនេះ បម្រើឲ្យសេចក្ដីសុខ និងសុខភាពល្អរបស់នារីគ្រប់រូប ដែលនេះ វាជាតួនាទីរបស់វេជ្ជបណ្ឌិតដូចជាអ្នកស្រីដូចគ្នា។ ចំណុចមួយទៀត អ្នកនាងបញ្ជាក់ថា កាន់តែរីករាយ ព្រោះថាបានចាប់ដៃជាមួយមិត្តរួមការងារចាស់នៅទូរទស្សន៍ប៉ុស្តិ៍លេខ៣។

ងាកមកអ្នកនាង គង់ សុជាតិ វិញក៏ដូចគ្នា អ្នកនាងថា រីករាយចំពោះការងារនៅថ្ងៃនេះ បន្ទាប់ពីអ្នកនាងបានក្លាយជាអ្នកប្រើប្រាស់ផលិតផលខាងលើ មុនអ្នកនាតាមការបញ្ជាក់របស់សិល្បការិនីទាំងពីរ ពួកគេបានបែកគ្នាប្រមាណជាង ២០ឆ្នាំមកហើយ សម្រាប់ការងារលើកញ្ចក់ទូរទស្សន៍ បន្ទាប់ពីបានសម្រេចចិត្តចាកចេញពីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រៀងខ្លួន។ កាលនៅកន្លែងចាស់ ក៏ធ្លាប់រួមគ្នាក្នុងកម្មវិធីតែមួយដែរ គឺកម្មវិធី "ដើម្បីបុត្រជាទីស្រឡាញ់"។

"កាលយើងធ្វើពិធីការិនីចាប់ដៃជាមួយគ្នា គឺសាហាវណាស់កាលក្នុង!(សើច)"។ សុខា សុធានី ថ្លែង។ ត្បិតថាខកខានធ្វើការងារជាមួយគ្នានៅស្ថានីយទូរទស្សន៍ ប៉ុន្តែពិធីការិនីទាំងពីរបញ្ជាក់ថា កាលពីប្រមាណ៧ឆ្នាំមុន ពួកគេក៏ធ្លាប់ធ្វើការប៉ះគ្នាម្ដងដែរក្នុងកម្មវិធីឯកជនមួយ។ ចំពោះការងារចាស់ អ្នកស្រីវេជ្ជបណ្ឌិត មិនបានបញ្ចេញឲ្យដឹងថាយ៉ាងនោះនោះ។

បែបនេះក្ដី តាមដំណឹងដែល Sabay ទទួលបាន អ្នកនាង សុខា សុធានី ត្រូវបានបញ្ចូលទៅក្នុងក្រុមការងាររបស់ទូរទស្សន៍ក្នុងស្រុកមួយហើយ ប៉ុន្តែគ្រាន់តែមិនទាន់ដឹងថា អ្នកនាងនឹងកាន់ខាងអ្វី និងចាប់ផ្ដើមការងារនៅពេលណាប៉ុណ្ណោះ៕ងទទួលបានការងារនៅពេលនេះទៅទៀត។

ដកស្រង់ពី៖ Sabay