ម៉ូតូ Honda Click ឬគេហៅថា Honda Vario (សម្រាប់ទីផ្សារឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) ស៊េរីឆ្នាំ២០២០ ត្រូវបានប្រកាសចេញជាផ្លូវការ។
បើនិយាយពីរូបរាង Honda Vario ឬ Honda Click នេះ មិនបានផ្លាស់ប្តូរអ្វីឡើយ គឺខុសតែការលេងតែមថ្មី និងបន្ថែមពណ៌ថ្មីប៉ុណ្ណោះ។ឥឡូវនេះ វាមានពណ៌សរុបចំនួន ៦ គឺ ពណ៌ទឹកប្រាក់គ្រើម (Exclusive Matte Silver), ខ្មៅគ្រើម (Exclusive Matte Black) ដែលលេងយ៉ាន់ពណ៌ទឹកមាសយ៉ាងទាក់ទាញ និងពណ៌ចំនួន ៤ ផ្សេងទៀត គឺ ស, ក្រហម, ខ្មៅលាយក្រហម និងសលាយក្រហម។
ម៉ូតូ Honda Vario ឬ Honda Click នេះ មានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនកម្លាំង ១២៥សេសេ តម្លៃខ្ទង់ ១ ៥០០ដុល្លារ និង ១៥០សេសេ តម្លៃខ្ទង់ ១ ៦៥០ដុល្លារ៕
ដកស្រង់ពី៖Sabay