បណ្តាញសង្គម

នាយខ្លាវ​ តួ​ក្នុង​រឿង​ «ថងខ្វាវ» បានស្លាប់ហើយ ដោយសារជំងឺមហារីក

តារាសម្ដែងជើងចាស់របស់ថៃមានឈ្មោះថា Tua Sarunyoo Wongkrachang ដែលភាគច្រើនស្គាល់ថា នាយ ខាវ បានទទួលមរណភាពហើយកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងវ័យ ៥៩ឆ្នាំ ដោយសារជំងឺមហារីក។

តារាជើងចាស់ដែលបានវិវត្តខ្លួនមកជាផលិតករ និងអ្នកដឹកនាំរឿង បានលាចាកលោក លាមិត្តភ័ក្តិ គ្រួសារ និងអ្នកគាំទ្រទាំងអស់ហើយកាលពីថ្ងៃម្សិលមិញ ដោយសាររ៉ាំរ៉ៃ ដោយសាររោគមហារីកថ្លើមធ្វើទុក្ខខ្លាំងរហូតមិនអាចសង្គ្រោះបាន។ ដំណឹងមរណភាពរបស់ Tua ត្រូវបានបង្ហើបដោយប្រភពជិតស្និទ្ធរបស់លោក និងស្នើសុំឲ្យមានការស្ងប់ស្ងាត់ពេលនេះ ស្របពេលក្រុមគ្រួសារកំពុងរៀបចំបុណ្យទៅតាមប្រពៃណី។

គួរដឹងផងដែរថា តារាប្រុសរូបនេះ មានឈ្មោះបោះសំឡេងខ្លាំង ពេលសម្ដែងរឿង «Mon Rak Look Thoong» សម្ដែងជាតួនាយ ខ្លាវ និងរឿងជាច្រើនទៀតដេលល្បីភាគច្រើន កាលពីទសវត្សទី ៨០ និង៩០។ យ៉ាងណាមិញ មរណភាពរបស់លោកពេលនេះ ក៏មានតារាជាច្រើនបាននាំគ្នាផ្ញើសាររំលែកទុក្ខផងដែរ៕

ដកស្រង់ពី៖Sabay