បណ្តាញសង្គម

ឡាន F-150 ប្រើអគ្គិសនី នឹងចេញលក់ក្រោយគូប្រជែងខ្លាំងៗ

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Ford តែងតែបានសន្យាថាខ្លួននឹងផលិតរថយន្តភីកអាប់ F-150 ប្រភេទអគ្គិសនីសម្រាប់លក់លើទីផ្សារ។

នាពេលនេះក្រុមហ៊ុនបាននិយាយថា រថយន្តអគ្គិសនីនេះចេញលក់នៅពាក់កណ្ដាលឆ្នាំ ២០២២។នាយកសហប្រតិបត្តិ Ford លោក Jim Farley បានចែករំលែកដំណឹងនៃការចេញលក់នេះនាថ្ងៃពុធ ប៉ុន្តែមិនបានប្រាប់អំពីលក្ខណៈសម្បត្តិនៃរថយន្តភីកអាប់អគ្គិសនីនេះឡើយ។ កាលបរិច្ឆេទចេញលក់នេះ មានន័យថា F-150 អគ្គិសនី នឹងចេញលក់ក្រោយភីកអាប់អគ្គិសនីផ្សេងទៀតរបស់គូប្រជែង Ford។

ក្នុងនោះមាន Cybertruck របស់ Tesla និង Hummer របស់ General Motors ដែលរំពឹងថាចេញលក់នាចុងឆ្នាំ ២០២១។ ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោង Rivian ក៏មានគោលដៅថាបញ្ចេញលក់រថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួននាដើមឆ្នាំ ២០២១ ផងដែរ៕

ដកស្រង់ពី៖sabay