បណ្តាញសង្គម

ARMY ត្រូវចាយប៉ុន្មាន ទើបអាចទិញ Galaxy S20+ BTS Edition បាន?

Samsung បានបង្ហាញចេញជាផ្លូវការនូវ Galaxy S20+ និង Galaxy Buds+ ប្រភេទ BTS Edition ដែលផលិតឡើងជាពិសេសសម្រាប់អ្នកគាំទ្ររបស់ BTS និងដើម្បីអបអរខួបទី ៧ ឆ្នាំនៃការបង្កើតក្រុមចម្រៀងកូរ៉េនេះផងដែរ។

គ្រឿងក្នុងរបស់ផលិតផលទាំងពីរគឺនៅរក្សាដូចដើម ប៉ុន្តែនឹងមានការឌីហ្សាញជាបេះដូងពណ៌ស្វាយ ដែលធ្វើឲ្យផលិតផលទាំងពីរទាក់ទាញភ្នែក។ រូបរាងខាងក្រៅក៏មានរំលេចជាពណ៌ស្វាយដែលជាពណ៌តំណាងសម្រាប់ក្រុម BTS ផងដែរ។សម្រាប់ផ្នែក Software វិញ លើស្មាតហ្វូនគឺមានដំឡើងមកស្រាប់នូវ Theme ពិសេសទាក់ទងនឹង BTS ហើយមាននូវកម្មវិធី Weverse ដែលជាកម្មវិធីទំនាក់ទំនងសម្រាប់អ្នកគាំទ្រ BTS ទៀតផង។

នៅក្នុងប្រអប់មានស្ទីកគ័រ និងរូបថតជាច្រើននៃសមាជិកក្រុម BTS ផងដែរ។ ផលិតផលទាំងពីរនឹងមានលក់លើវិបសាយ Amazon និងវិបសាយ Samsung ដែលការកុម្ម៉ង់ទិញនឹងបើកទទួលនាថ្ងៃទី ១៦ ខែមិថុនា ហើយចេញលក់នាថ្ងៃទី ៩ កក្កដា។ ការកុម្ម៉ង់ទិញ S20+ BTS Edition នឹងទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ការទិញ Galaxy Buds+ BTS Edition ហើយទទួលបានឆ្នាំងសាក Wireless BTS ផងដែរ។

Samsung មិនបានបង្ហាញតម្លៃលក់សម្រាប់ Galaxy S20+ BTS Edition នោះទេ ប៉ុន្តែបើតាមប្រភពពី Roland Quandt បានឲ្យដឹងថាស្មាតហ្វូននេះនឹងមានតម្លៃចាប់ពី ១ ០៤៩ អឺរ៉ូ សម្រាប់ទីផ្សារអឺរ៉ុប ដែលស្មើប្រមាណ ១ ១៧៧ ដុល្លារ៕

ដកស្រង់ពី៖sabay