បណ្តាញសង្គម

មកមើលឡាន Chevrolet Silverado កង់៦ កម្លាំងដល់៨០០សេះ ឯជើងក្រោមម៉ាអេម

ក្រុមហ៊ុនកែរថយន្តអាមេរិក Hennessey Performance បានបញ្ចេញរថយន្តភីកអាប់ Chevrolet Silverado បំពាក់កង់៦ របស់ខ្លួន ដោយហៅឈ្មោះថា “Goliath 6×6"។

រថយន្ត Chevrolet Silverado Goliath 6×6 នេះ មានប៉ុងសរុបចំនួន៣ ហើយត្រូវបានគេកល់បូមឡើងកម្ពស់ ៨អ៊ីញ ព្រមទាំងបំពាក់ប្រព័ន្ធបូមម៉ាអេមទៀតផង។

ភីកអាប់ខាងលើបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ V8 ជាមួយនឹង Supercharger ចំណុះ ២,៩លីត្រ ដែលត្រូវបានកែឡើងកម្លាំងដល់ ៨០០សេះឯណោះ៕

 

ដកស្រង់ពី៖sabay