ប្រសិនបើអ្នកមានក្តីស្រមៃចង់ទៅមើលរោងចក្ររបស់ Lamborghini ដោយមិនបាច់ធ្វើដំណើរទៅកាន់ស្រុក Sant’Agata Bolognese ក្នុងប្រទេសអ៊ីតាលី អ្នកអាចសម្រេចវាបានហើយនៅពេលនេះ។
ថ្មីៗនេះ Channel មួយឈ្មោះថា WELT លើគេហទំព័រ YouTube បានបង្ហោះវីដេអូមួយខ្សែមានរយៈពេល ៤៨នាទី ដែលបង្ហាញឲ្យឃើញលម្អិតនៃដំណើរការផលិតរថយន្ត Huracan Evo ពីដើមដល់ចប់ ដោយក្នុងនោះរួមមានទាំង ការឌីហ្សាញ, ជ័យជម្នះលើការប្រណាំង និង ប្រវត្តិខ្លះៗ ដែលធ្វើឲ្យការទស្សនារបស់អ្នកមិនធុញទ្រាន់ឡើយគួរឲ្យដឹងថា រថយន្ត Lamborghini Huracan Evo បានចូលសង្វាក់ផលិតកម្មតាំងពីឆ្នាំ២០១៤ មកម្ល៉េស ហើយវាមានបំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ Natually Aspirated V10 មានកម្លាំងសរុប ៦៣០សេះ៕ ចង់ដឹងដំណើរការផលិតរថយន្តនេះយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖
ដកស្រង់ពី៖sabay