បណ្តាញសង្គម

កម្រមានណាស់ ដែលកូនគោមួយក្បាល កើតមកមានភ្នែក៣ ផ្អើលអ្នកភូមិគោរពបូជា ដោយជឿថា ជាអវតាព្រះសិវៈ

កូនគោមួយក្បាលនេះ វាកើតមក មានសរីរាង្គ ភ្នែកបន្ថែមមួយ នៅចំកណ្ដាល ក្បាលរបស់វា គឺដូចព្រះសិវៈ (Shiva) នៃសាសនា ហិណ្ឌូ ដូច្នេះឯង។ ភ្ញៀវទាំងឡាយ បានសម្រុកមកភូមិ Kolothur នៅ រដ្ឋតាមីលណាឌូ នៅភាគខាងត្បូង ប្រទេសឥណ្ឌា ដើម្បីមើល កូនគោ ដ៏ចម្លែកនេះ ផ្ទាល់ភ្នែក។

មនុស្សមួយ ចំនួនបាន ធ្វើដំណើរ ពីកន្លែងឆ្ងាយៗ ដើម្បីមក គោរពសត្វនេះ ដោយជឿថា កូនគោនេះ គឺជាអវតា នៃព្រះសិវៈ។ លោក រ៉ាចេស ម្ចាស់របស់វា បាននិយាយថា នេះគឺជាអព្ភូតហេតុមួយ ដែលត្រូវបាន បញ្ជូនមក ដើម្បីនាំយក សំណាងល្អ មកឲ្យភូមិរបស់ពួកគេ។

លោករ៉ាចេស បានបន្តថា " នេះគឺជាកូនគោ អព្ភូតហេតុមួយ " ដូច្នេះយើង គោរពបូជា និងសូត្រធម៌ ថ្វាយដូចជាព្រះដែរ ។ បុរសរូបនេះ បានបន្ថែមថា"យើងជឿថា ប្រសិនបើ យើងគោរព កូនគោនេះ វានឹងផ្តល់ សំណាងល្អ ដល់យើង និងដល់ប្រជាជន នៅជុំវិញយើង " ។

អ្នកភូមិម្នាក់ ឈ្មោះ សាមីឡា បានពន្យល់ថា "កូន គោនេះគឺកើ តមកជាមួយ នឹងភ្នែកទី៣ ដូច្នេះយើងជឿថា ជាព្រះសិវៈ ជាព្រះដែល មានព្រះនេត្រ៣ បានកើតនៅទីនេះ។ នេះគឺជាមូលហេតុ ដែលយើង មកកាន់ទីនេះ ដើម្បីមើលកូនគោនេះ និងសុំពរ ពីកូនគោនេះ ដែលយើងជឿថា ជាព្រះនោះ។

មិនគ្រាន់ តែយើងប៉ុណ្ណោះទេ ប៉ុន្តែមនុស្ស គ្រប់គ្នា មកពីភូមិ របស់យើង និងនៅស្រុកនានា នៅក្បែរនោះ បានមកមើល កូនគោនេះ។ នេះគឺជា ព្រះរបស់យើង។

ព្រះសិវៈ គឺជាអាទិទេព ដ៏ល្បីល្បាញ របស់សាសនា ហិណ្ឌូ និងជាព្រះ អាទិទេព នៃអ្នកកាន់ សាសនាហិណ្ឌូ និងជានិកាយ ដ៏មាន ឥទ្ធិពលបំផុត មួយនៅក្នុង សាសនាហិណ្ឌូ។ ចំណុចពិសេស មួយរបស់ព្រះ ស៊ីវ៉ា គឺភ្នែកទី៣ នៅថ្ងាស របស់ព្រះអង្គ ដែលអាចបញ្ចេញ អណ្ដាតភ្លើង ។នៅពេលដែល ព្រះសិវៈ ទប់កំហឹងមិនបាន ព្រះអង្គបើក ព្រះនេត្រា ទី៣ របស់ព្រះអង្គ ដើម្បីដុតអ្វីៗ ឲ្យទៅជាផេះ៕