បណ្តាញសង្គម

ហេតុ​អ្វី​បាន​តារា​ល្បីឈ្មោះ មាន សូ​នី​តា និយាយ​អំពី​អំណាច​ទឹកប្រាក់?

រាជធានីភ្នំពេញ ៖ កញ្ញា មាន សូនីតា ដែលជាតារាល្បីមួយរូប បាននិយាយអំពីអំណាចទឹកលុយ តាមបណ្តាញសង្គម ដោយចាត់ទុកថា លុយបានធ្វើឲ្យបាត់មិត្តភាពជាច្រើន។

មាន សូនីតា បាននិយាយថា ខ្ញុំទទួលស្គាល់ថា លុយគឺពិតជាសំខាន់។ ម្នាក់ៗរាល់ថ្ងៃខំប្រឹងណាស់គឺដោយសារ «លុយ»។ អ្នកខ្លះដល់ថ្នាក់ កាប់សម្លាប់គ្នា កេងប្រវ័ញ្ច កុហក បោកប្រាស់ អ្នកខ្លះធ្វើឆ្កែធ្វើឆ្មា មុខក្រាស់យ៉ាងម៉េចក៏ចេះតែទៅបាន។

ប៉ុន្តែនាងបាននិយាយបន្ថែមទៀតថា តែកុំភ្លេចថា យើងត្រូវតែជាម្ចាស់នៃចិត្តដើម្បីបញ្ជា មិនមែនឲ្យលុយដឹកមុខយើងនោះទេ។ សម្តីរបស់ មាន សូតា បានបង្ហាញពីឥទ្ធិពលរបស់លុយនៅក្នុងសង្គមខ្មែរ ដែលមានបញ្ហាជាច្រើនកើតឡើងដោយសារតែលុយដូចជាអំពើអយុត្តិធម៌សង្គម ការជួញដូរគ្រឿងញៀនខុសច្បាប់ជាដើម៕

ដកស្រង់ពី៖ កោះសន្ដិភាព