បណ្តាញសង្គម

តារា​សម្តែង​ប៉ែន សុ​ផា​នី ជួប​រឿង​ពិបាកចិត្ត​ខ្លាំង​ក្រោយ​ម្តាយ​ប​ញ្ជូ​ល​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ

រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីជើងចាស់ដែលមានប្រជាប្រិយ តាំងពីសម័យជំនាន់៧០ជាងរហូតមកដល់សព្វថ្ងៃនេះអ្នកនាង ប៉ែន សុផានី បាននឹងកំពុងតែជួបទុក្ខធ្ងន់ជាខ្លាំង

ក្រោយអ្នកម្តាយជាទីស្រលាញ់ត្រូវបានបញ្ជូលទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់អាការៈជំងឺធ្វើទុក្ខកាន់តែខ្លាំងឡើង ។ មកដល់ពេលនេះ ម្តាយរបស់តារាសម្តែងស្រីវ័យ៧០ឆ្នាំរូបនេះបាននឹងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរុស្សី ដោយកំពុងតែរង់ចាំការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ពីព្រោះតែស្ថានភាពជំងីរបស់ម្តាយ អ្នក នាងប៉ែន សុផានី បានឈានដល់ដំណាក់ការចុងក្រោយក្នុងការព្យបាលជំងឺមួយនេះ ។

យាងតាមការបង្ហោះរបស់ក្រុមសិល្បករកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះបានលើកឡើងថា ម្តាយរបស់តារាសម្តែងប៉ែន សុផានី មានជំងឺមហារីកស្បូន «ម្តាយរបស់តារាសម្តែងជើងចាស់អ្នកនាង ប៉ែន សុផានី កំពុងចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពកម្ពុជាខ្មែរ-សូវៀត ហៅពេទ្យរុស្សី ដោយសារជំងឺមហារីកស្បូនដំណាក់កាលចុងក្រោយ ក្នុងវ័យ៧០ឆ្នាំ» ។

យ៉ាងណាមិញ ស្ថានភាពជំងឺម្តាយអ្នកនាង ប៉ែន សុផានី បានសម្រាកព្យាបាលនៅមន្ទីរពេទ្យបានរយៈពេល៦ថ្ងៃហើយ ប៉ុន្តែស្ថានភាពជំងឺមិនទាន់មានការអន់ថយនៅឡើយនោះទេ នេះក៏ព្រោះតែអ្នកម្តាយរបស់ អ្នកនាង ប៉ែន សុផានី មានជំងឺមហារីកស្បួនរយៈពេល១០ឆ្នាំជាងមកហើយ៕

ដកស្រង់ពី៖ Sabay