បណ្តាញសង្គម

ម៉ាស៊ីនត្រជាក់ឡាន Bugatti Chiron ខ្លាំងរហូតអាចប្រើសម្រាប់ផ្ទះមួយខ្នងបាន

ប្រព័ន្ធម៉ាស៊ីនត្រជាក់លើរថយន្ត ត្រូវបានដាក់ឲ្យប្រើប្រាស់អស់រយៈពេលជាង ៨០ឆ្នាំមកហើយ ដោយប្រព័ន្ធខ្លះដំណើរការល្អជាងប្រព័ន្ធខ្លះទៀត។ ជាក់ស្តែង ប្រព័ន្ធម៉ាស៊ីនត្រជាក់លើរថយន្ត Bugatti Chiron មានកម្លាំងខ្លាំងក្លាមែនទែន រហូតអាចប្រើសម្រាប់ផ្ទះមួយខ្នង ដែលមានទំហំ ៨០ម៉ែត្រការ៉េបាន ដោយក្នុងនោះវាបានប្រើ Air Conditioning Compressor មួយ និង ម៉ាស៊ីនបញ្ចុះកម្តៅចំនួន២។

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធម៉ាស៊ីនត្រជាក់ដ៏ខ្លាំងក្លានេះ មិនដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ដទៃទៀតឡើយ។ លោក Julia Lemke ដែលជាវិស្វករម្នាក់នៅក្នុងក្រុមហ៊ុន Bugatti បានពន្យល់ឲ្យដឹងថា Bugatti ត្រូវបានគេស្គាល់ថាជារថយន្តកំពូលល្បឿន ហើយវាក៏ជាបញ្ហាប្រឈមមួយដែរ ដូចជារថយន្តធម្មតាខ្យល់រត់ចូលក្នុងកាប៊ីន តាមរន្ធនៅក្រោមកញ្ចក់មុខរថយន្ត ប៉ុន្តែសម្រាប់ Bugatti វិញ ខ្យល់ចូលក្នុងកាប៊ីនរថយន្តបានទាល់តែស្ថិតនៅល្បឿន ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារតែកញ្ចក់មុខរបស់វាទាបពេក (២១,៥ដឺក្រេ)។ ដោយសារតែហេតុនេះទើប Bugatti បង្កើតប្រព័ន្ធគ្រប់គ្រង និងផ្លុំខ្យល់ ដែលធានាថាខ្យល់នឹងរត់ចូលទៅក្នុងកាប៊ីន៕

ដកស្រង់់ពី៖sabay