បណ្តាញសង្គម

កម្មវិធីមួយនេះឡើងកូដភ្លាមៗ ក្រោយ TikTok លែងបានឈរជើងនៅឥណ្ឌា

កាលពីចុងខែមិថុនា រដ្ឋាភិបាលឥណ្ឌាបិទមិនឲ្យប្រើកម្មវិធីចិនចំនួន ៥៩ រួមមានទាំង TikTok។ ប៉ុន្មានម៉ោងក្រោយមក កម្មវិធី Roposo ដែលជាគូប្រជែងរបស់ TikTok មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនសន្ធឹក។

Roposo បានឲ្យដឹងថា កាលពីពីរសប្ដាហ៍មុនចំនួនអ្នកប្រើប្រាស់ថ្មីក្នុងពេលមួយម៉ោង បានកើនឡើងដល់ចំណុចខ្ពស់មួយគឺដល់ ៥០ម៉ឺននាក់ ហើយក្រុមហ៊ុនរំពឹងថានឹងមានអ្នកប្រើប្រាស់សរុប ១០០លាននាក់ ត្រឹមដំណាច់ខែកក្កដា។

មុនរដ្ឋាភិបាលបិទ TikTok កម្មវិធី Roposo មានអ្នកប្រើប្រាស់ប្រមាណ ៥៥លាននាក់ប៉ុណ្ណោះ ដែលមានន័យថាកម្មវិធីនេះទទួលបានផលចំណេញច្រើន ពេល TikTok ជួបបញ្ហា។

ក្រៅពី Roposo កម្មវិធីជាច្រើនទៀតដែលជាគូប្រជែងរបស់ TikTok នៅឥណ្ឌាដែរនោះ មានដូចជា Chingari, Mitron និង Bolo Indya ក៏សង្កេតឃើញមានកំណើនអ្នកប្រើប្រាស់ ក្រោយរដ្ឋាភិបាលបិទផងដែរ។ ជាក់ស្ដែងកម្មវិធី Chingari មុនការបិទ មានអ្នកប្រើប្រាស់សរុប ៣,៥លាននាក់ ប៉ុន្តែបច្ចុប្បន្ននេះអ្នកប្រើកើនដល់ ១៧,៥លាននាក់៕

ដកស្រង់ពី៖sabay