បណ្តាញសង្គម

Nissan ចេញគំរូឡាន SUV តូចបំផុតរបស់ខ្លួននៅឥណ្ឌា រាងហំខ្លាំង

Nissan បានដាក់បង្ហាញគំរូរថយន្ត SUV ទំហំតូចបំផុតរបស់ខ្លួន ហៅថា Magnite នៅក្នុងប្រទេសឥណ្ឌា។Nissan Magnite Concept ដែលជាគំរូរថយន្តនេះ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ ជាផលិតផលសម្រេច នៅខែមករា ឆ្នាំ២០២១ ជាមួយនឹងការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ។

ថ្វីបើជា SUV ទំហំតូចបំផុតរបស់ខ្លួន ប៉ុន្តែ Nissan អះអាងថា Magnite អាចជារថយន្តដែលមានកាប៊ីនធំទូលាយបំផុត ក្នុងចំណោមប្រភេទ B-SUV។ ក្នុងនោះដែរ វាមានបំពកា់អេក្រង់ Touchscreen ទំហំ ៨អ៊ីញ, កាមេរ៉ា ៣៦០ដឺក្រេ និងមុខងារ Cruise Control ជាដើម។

Magnite នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Naturally Aspirated ទំហំ ៣ស៊ីឡាំង មានកម្លាំង ៧២សេះ និង ចំណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ៩៥សេះ ប្រើជាមួយប្រអប់លេខដៃ ៥វគ្គ ឬអូតូ CVT។គួរឲ្យដឹងថា Magnite មកពីពាក្យថា “Magnetic” និង "Ignite” រួមបញ្ចូលគ្នា។

បើយោងតាមក្រុមហ៊ុនជប៉ុនខាងលើអះអាងថា និយមន័យ "Magnetic” គឺចង់បញ្ជាក់ថា ការឌីហ្សាញ និងគុណលក្ខណៈផលិតផល នឹងទាក់ទាញអតិថិជន ខណៈពាក្យ "Ignite” គឺជាការចាប់ផ្តើមយុគសម័យកាលថ្មីដែល Nissan ចង់នាំទៅក្នុងប្រទេសឥណ្ឌា៕

ដកស្រង់ពី៖sabay