បណ្តាញសង្គម

ដឹងថ្ងៃប្រកាស Sony A7s III ដែលគេទន្ទឹងរង់ចាំមកអស់ ៥ឆ្នាំ

Sony A7s II ដែលប្រកាសចេញតាំងពីឆ្នាំ ២០១៥ ត្រូវបានគេកោតសរសើរលើសមត្ថភាពថតរូបភាព និងវីដេអូនៅទីងងឹត ហើយក្រោយពីរង់ចាំអស់ពេល ៥ឆ្នាំ ឥឡូវនេះគេដឹងហើយថាអ្នកស្នងតំណែង A7s II នឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី ២៨ ខែកក្កដានេះ។

ដំណឹងនេះមិនគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានឡើយ ព្រោះកាលពីចុងខែមិថុនា ក្រុមហ៊ុន Sony បានបង្ហើបឲ្យដឹងរួចមុនទៅហើយអំពីកាលបរិច្ឆេទប្រកាសចេញ Sony A7s III។ ពេលនោះលោក Kenji Tanaka អ្នកចាត់ការជាន់ខ្ពស់នៅ Sony បាននិយាយថា កាមេរ៉ាថ្មីនេះនឹងមានការឌីហ្សាញថ្មីទាំងស្រុងលើប្រព័ន្ធទាំងមូល រួមទាំង Sensor រូបភាពផងដែរ។

បើតាមវិបសាយ Sony Alpha Rumors បានឲ្យដឹងខ្លះៗអំពីលក្ខណៈសម្បត្តិរបស់ Sony A7s III ដែលមានដូចជាការបំពាក់ Sensor ថ្មីទំហំ ១២MP, 15 stops of dynamic range, Viewfinder ដែលមានភាពច្បាស់ជាងមុន និងប្រព័ន្ធបញ្ចុះកម្ដៅថ្មី ដែលអាចទប់ស្កាត់ការឡើងកម្ដៅពេលថតវីដេអូរយៈពេលយូរ៕

ដកស្រង់ពី៖sabay