បណ្តាញសង្គម

ទីផ្សារទូរសព្ទធំលេខ២ ថយចុះចំនួនលក់រហូតដល់ពាក់កណ្ដាល នៅត្រីមាសទីពីរ

កាលពីថ្មីនេះក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានបញ្ចេញតួលេខប្រចាំត្រីមាសទី ២ ឆ្នាំ ២០២០ អំពីទីផ្សារស្មាតហ្វូនក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារធំទីពីរក្នុងលោក។នៅក្នុងត្រីមាសទីពីរ ពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានអនុវត្តន៍វិធានការបិទខេត្ត/ក្រុងនោះ ទីផ្សារស្មាតហ្វូននៅឥណ្ឌាបានធ្លាក់ចុះ ៤៨% ធៀបនឹងឆ្នាំមុន ពោលធ្លាក់ចុះពី ៣៣លានគ្រឿង មកនៅត្រឹម ១៧,៣លានគ្រឿង។

Xiaomi ជាអ្នកលក់ស្មាតហ្វូនបានច្រើនជាងគេ ដែលលក់បាន ៥,៣លានគ្រឿង កាន់កាប់ចំណែកទីផ្សារ ៣០,៩%។ យ៉ាងណាក្ដីចំនួនលក់នេះគឺថយចុះ ៤៨% បើធៀបនឹងឆ្នាំមុនលក់បាន ១០,៣លានគ្រឿង។ បន្ទាប់ពី Xiaomi មាន vivo លក់បាន ៣,៧លានគ្រឿង (-៣៦%), Samsung លក់បាន ២,៩លានគ្រឿង (-៦០%), OPPO លក់បាន ២,២លានគ្រឿង (-២៧%) និង realme លក់បាន ១,៧លានគ្រឿង (-៣៥%)៕

ដកស្រង់ពី៖sabay