បណ្តាញសង្គម

Samsung បញ្ជាក់ថានឹងប្រកាសចេញផលិតថ្មីចំនួន ៥ នៅថ្ងៃទី ៥ខែសីហា

ប្រធានផ្នែកទូរសព្ទ Samsung លោក TM Roh បានបញ្ជាក់ថាក្រុមហ៊ុននឹងប្រកាសផលិតផលថ្មីចំនួន ៥ អំឡុងកម្មវិធី Galaxy Unpacked ដែលធ្វើឡើងនាថ្ងៃទី ៥ ខែសីហា ខាងមុខនេះ។

យ៉ាងណាក្ដី លោកមិនបានផ្ដល់ព័ត៌មានជាក់លាក់នោះទេ ប៉ុន្តែបានឲ្យតម្រុយអំពីកាសស្ដាប់ឥតខ្សែ និងនាឡិកាវៃឆ្លាត បន្ថែមពីលើស្មាតហ្វូន។ កន្លងមកនេះគេបានដឹងដំណឹងជាច្រើនមកហើយ ដោយ Galaxy Note20 នឹងជាតួឯកនៃកម្មវិធី Galaxy Unpacked មាន Galaxy Note20 ធម្មតា និង Galaxy Note20 Ultra។

ចំណែកផលិតផលពីរទៀតទំនងជា Galaxy Z Fold 2 អ្នកស្នងតំណែង Galaxy Fold និង Galaxy Tab S7។ កម្មវិធី Galaxy Unpacked ដែលធ្វើឡើងនាខែក្រោយនេះ នឹងប្រារព្ធឡើងជាលក្ខណៈអនឡាញ មានផ្សាយផ្ទាល់តាមរយៈគណនីផ្លូវការរបស់ Samsung ដោយមិនមានមនុស្សចូលរួមផ្ទាល់ដូចមុនៗនោះទេ៕

ដកស្រង់ពី៖sabay