បណ្តាញសង្គម

Jun Jihyun អាច​នឹង​ក្លាយជាតួឯកក្នុងរឿង​ «Kingdom» រដូវកាលថ្មី

ផ្អែកតាមសេចក្ដីរាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ២០ ខែកក្កដានេះ បានឲ្យដឹងថា Jun Jihyun កំពុងពិចារណាថតរឿងថ្មីរបស់ Netflix គឺស៊េរីរឿង "Kingdom” តំណែងជាតួឯកស្រី។

រឿងភាគថ្មីនេះ ជាស៊េរីរឿងរដូវកាលថ្មី បន្តពី «Kingdom» រដូវកាលទី ១ និងទី២។ Jun Jihyun ខ្លួនឯងបានវើឲ្យអ្នកតាមដានភ្ញាក់ផ្អើលម្ដងហើយ ពេលបង្ហាញខ្លួនក្នុងរឿង «Kingdom 2»។ ទាក់ទងនឹង «Kingdom» រដូវកាលថ្មីនេះ Jun Jihyun មិនទាន់ប្រកាសអ្វីផ្លូវការនៅឡើយទេ ស្របពេលអ្នកគាំទ្ររំពឹងថាវានឹងក្លាយជាការពិត៕

ដកស្រង់ពី៖ Sabay