បណ្តាញសង្គម

ត្រៀម G-Devith ប្រកាស​​បកស្រាយរឿងពិសេស​១​នៅរសៀលនេះ!

តារាចម្រៀងល្បីឈ្មោះក្នុងស្រទាប់យុវវ័យ និងជាម្ចាស់បទ"រាំញីកែងជើង" លោក ងួន ចាន់ដេវីត ហៅG-Devith ប្រកាសចេញមុខធ្វើវីដេអូLiveពិសេសមួយនៅរសៀលថ្ងៃទី២២ ខែកក្កដា នេះ ចាប់ពីម៉ោង៣ ទៅ។

លោក ដេវីត មិនបានបញ្ជាក់ថា ការLive នោះនឹងលើកយកប្រធានបទអ្វី ឬបកស្រាយរឿងអ្វីនោះទេ ដោយលោកគ្រាន់តែបញ្ជាក់តាមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងខ្លីថា"ថ្ងៃស្អែក នឹងមានការLive ពិសេស និងលម្អិតពីខ្ញុំ ចាប់ពីម៉ោង៣ និង០០ នាទី តទៅ។ សូមជម្រាបជាដំណឹងដោយក្ដីគោរពស្រឡាញ់"។

ការប្រកាសចេញមុខធ្វើវីដេអូLive ពិសេសនេះ ត្រូវបានអ្នកគាំទ្រសន្និដ្ឋានថា អាចជារឿងរ៉ាវទាក់ទងនឹងការទិញឡានថ្មីម៉ាកRolls Royce ដែលមានតម្លៃក្បែរលានដុល្លារជូនគូស្នេហ៍សម្រាប់ខួប៤ឆ្នាំ នៃចំណងស្នេហ៍ពួកគេ កាលពីប៉ុន្មានថ្ងៃមុន។ ការណ៍នេះ បានធ្វើឲ្យមហាជនត្រេកអរជំនួស និងបង្ហាញពីការគាំទ្រ តែក៏មានបុគ្គលខ្លះបានរិះគន់ចំពោះលោកដែរទាក់ទងនឹងការទិញឡាននេះ។

អ្នកលេងបណ្ដាញសង្គមបានជជែកគ្នាយ៉ាងចម្រូងចម្រាសទាក់ទងនឹងការទិញឡាននេះ។ អ្នកខ្លះបានលើកឡើងថា ឡានដែល G-Devith ទិញនោះ គឺជាឡានបង់រំលស់។ រីឯអ្នកលេងម្នាក់ដែលអះអាងថា ជាអ្នកលក់ឡានឲ្យដេវីតវិញនោះក៏តបថា ហេតុអី បានដឹងថាវាជាឡានបង់រំលស់? បើខាងលោក(អ្នកលក់)បានរាប់លុយសុទ្ធពីលោក G-Devith ផ្ទាល់សោះនោះ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងការពិតទាក់ទងនឹងការទិញឡាននេះនៅឡើយទេ ព្រោះកាលពីទិញលោក ដេវីត មិនទាន់បានប្រាប់ពីប្រភពលុយដែលយកទៅទិញនោះ ហើយតម្លៃទិញជាក់លាក់ក៏មិនទាន់បានដឹងដែរ។ ប៉ុន្តែតារារូបនេះធ្លាប់បញ្ជាក់ក្រោយទិញឡាននោះយកទៅsuprise គូស្នេហ៍ថា អ្នកដែលមានចិត្តឈ្នានីសគេ ឬស្អប់លោក អាចនឹងនិយាយមិនល្អលើលោកចំពោះរឿងនេះ៕

ដកស្រង់ពី៖ Sabay