បណ្តាញសង្គម

ក្រុមហ៊ុនបង្កើតហ្គេម Angry Bird "Rovio" បានប្រកាសថា នឹងកាត់បន្ថយបុគ្គលិក ប្រមាណ១៣០នាក់

ហ៊ែលស៊ីនគី៖ ក្រុមហ៊ុនបង្កើតហ្គេម ដ៏មានប្រជាប្រិយភាព Angry Bird ឈ្មោះថា "Rovio" របស់ប្រទេសហ្វាំងឡង់ បានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែ តុលា ឆ្នាំ២០១៤ថា ក្រុមហ៊ុន នឹងត្រូវធ្វើការ កាត់បន្ថយបុគ្គលិក របស់ខ្លួនប្រមាណ ១៣០នាក់ ។ នេះជាតួលេខមួយ ដែលកាត់បន្ថយ បុគ្គលិកប្រមាណ១/៥ នៃចំនួនបុគ្គលិកទាំងអស់។

គេបានដឹងថា ហ្គេមដែលមាន ប្រជាប្រិយភាព ដែលមាន អ្នកចូលចិត្តលេង ដ៏ច្រើនសន្ធឹកសន្ធាប់ ឈ្មោះថា Angry Bird នោះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនមួយ ឈ្មោះថា Rovio ដែលមានប្រតិបត្តិការ របស់ខ្លួននៅក្នុង ប្រទេសហ្វាំងឡង់ ។

លោក Mikael Hed នាយកប្រតិបត្តិ ក្រុមហ៊ុនខាងលើ បានកត់សម្គាល់ ឲ្យដឹងថា ទីតាំង របស់ក្រុមហ៊ុន គឺនៅប្លុកតែមួយគត់ នៅក្នុងប្រទេសហ្វាំងឡង់ ។ ការកើនឡើងនូវវិស័យ លេងហ្គេមនេះ ហាក់បីដូចជាកើនឡើង យឺតជាងការរំពឹងទុក ហេតុដូច្នេះក្រុមហ៊ុនត្រូវ ធ្វើការកែសម្រួល រចនាសម្ព័ន្ធ ការងារថ្មីឲ្យ បានប្រសើរឡើងវិញ ។

ក្រុមហ៊ុន នឹងផ្តោតសំខាន់ លើប្រព័ន្ធផ្សព្វផ្សាយ ហ្គេម និងផលិតផល ដែលតម្រូវចិត្ត អ្នកប្រើប្រាស់ ទាំងឡាយ ។ នៅក្នុងសេចក្តីប្រកាស ចេញដោយ Rovio បានឲ្យដឹងថា ថ្វីត្បិតតែក្រុមហ៊ុន មិនមានអ្វី ដែលប្រសើរណាស់ណា ដល់ការជំរុញ ឲ្យបានទូលំទូលាយលើ ប្រព័ន្ធផ្សព្វផ្សាយ តែទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនជាផ្នែកមួយ ដែលជួយដល់ការបញ្ច្រៀប នូវបច្ចេកវិទ្យាខ្ពស់ ដល់ប្រទេសនេះដែរ ។

នៅក្នុងកិច្ចសន្ទនា ជាសាធារណៈ គេបាននិយាយថា អ្នកលេងហ្គេមខ្លះ បានភ្ជាប់ហ្គេមនេះ ជាមួយទូរស័ព្ទ ដែលផលិតឡើង ដោយក្រុមហ៊ុន Nokia ដែលបានផ្ទេរបច្ចេកវិទ្យាដល់ Rovio ក្នុងអំឡុងពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ៕