បណ្តាញសង្គម

មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ផាត់មុខ​របស់ សុខ ពិសី ការ​តែ​ដូច​កូន​តុក្កតា​ខ្លាំង​ឡើង

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងឈ្មោះបោះសម្លេងជាខ្លាំងពីសំណាក់ស្រទាប់យុវវ័យទៅលើទឹកដមសម្លេងស្រទន់ ជាមួយនឹងរូបសម្រស់ស្រស់សោភា កញ្ញា សុខ ពិសី

កាន់តែស្រស់ស្អាតជាខ្លាំង ក្រោយពីរូបនាងផ្លាស់ប្តូរស្ទាយតែងខ្លួនបែបខ្យូតៗវិញ ហើយកាន់តែប្លែកទៀតនោះ គឺស្ទាយនៃការលែងមុខរបស់នាងកាន់តែដូចកូនតុក្កតា ។ បើទោះបីជាមិនសូវមានបង្ហាញខ្លួនទៅតាមកម្មវិធីនានាតាមរយៈការច្រៀងរបស់ខ្លួននាពេលកន្លងមកនេះក៏ពិតមែន ក៏ប៉ុន្តែ សុខ ពិសី បែរជាលេចមុខជាច្រើនតាមរយៈការក្លាយជាតំណាង Brand Ambassadors ទៅលើផលិតផលធំៗមួយចំនួនទៅវិញ ហើយនាងក៏តែងតែ Live លក់ផលិតផលតាមអនឡាញផងដែរ ។

បើក្រលែកមកនិយាយពីសម្រស់របស់តារាចម្រៀងស្រីនៅក្នុងផលិតកម្មសាន់ដេរូបនេះវិញ កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ដោយមួយរយៈចុងក្រោយនេះ តាមរយៈការបង្ហោះរូប តាមបណ្តាញសង្គម Instagram របស់តារាស្រីសាច់សខ្ចី និងមានដឹងខ្លួនស្រឡូន បែរជាមានចំណង់ថ្មីនៃការតុបតែងមុខកាន់តែប្លែក នោះគឺជាការជ្រើសរើសការតុបតែងខ្លួនបែបខ្យួតៗគួរឱ្យទាក់ទាញ ទៅលើការផាត់មុខបែបតុក្កតា ស្ទើរតែដូចមនុស្សគំនូរជីវចលទៅហើយ ពីព្រោះតែរូបរាងរបស់នាងស្លីមខ្លាំង ដែលពិតជាសាកសមឥតខ្ជោះតែម្តង។

គួរបញ្ជាក់ផងដែរថា បើទោះជាអាយុកាន់តែទៅមុនក៏ដោយ ក៏តារាចម្រៀងស្រីរូបនេះនៅតែមានប្រជាប្រិយភាពពីសំណាក់មហាជនដដែល ជាពិសេសទៅលើរូបរបស់នាងតែងតែទទួលបានការសរសើរនៅពេលនាងតែងតែផ្លាស់ប្តូររបស់ខ្លួនជាប្រចាំបែបនេះ តែអ្វីដែលជាចម្ងល់នោះ គឺថា តើពេលណាស្រីស្អាតល្អមួយដួងនេះសម្រេចចិត្តរៀបការពេលណាទៅ?

ដកស្រង់ពី៖កោះសន្ដិភាព