បណ្តាញសង្គម

ឡានអគ្គិសនី Tesla លក់ដាច់ខ្លាំងនៅកូរ៉េខាងត្បូង ឡើងផ្ដួលម្ចាស់ទឹកដី

គិតពីខែមករា មកទល់ខែកក្កដា ឆ្នាំ ២០២០ នេះ រថយន្ត Tesla Model 3 គឺជារថយន្តអគ្គិសនីដែលលក់ដាច់បានច្រើនជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង ច្រើនជាងរថយន្តអគ្គិសនីរបស់ Hyundai និង Kia ដែលជាម្ចាស់ទឹកដីទៅទៀត។ផ្អែកតាមតួលេខបានពី EV-Sales បានបង្ហាញឲ្យឃើញថា Tesla អាចលក់រថយន្ត Model 3 បាន ៦ ៨៨៨ គ្រឿង នៅកូរ៉េខាងត្បូង ក្នុងពេល៧ខែដំបូងនៃឆ្នាំ ២០២០។

តាមកៀកបំផុតនោះគឺ Hyundai Kona EV ដែលលក់បាន ៥ ១២០គ្រឿង និង Kia Niro EV ដែលលក់បាន ២ ៣១៥គ្រឿង។ ចំណែកលេខ៤ បានទៅលើ Chevrolet Bolt លក់បាន ១ ៣៥៧គ្រឿង និង BMW 530e លក់បាន ១ ១៦៨គ្រឿង។សរុបជារួមទៅទីផ្សាររថយន្តអគ្គិសនីនៅកូរ៉េខាងត្បូងមានការកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ គួរដឹងដែរថាចំនួនលក់រថយន្ត Hyundai Kona EV មានការធ្លាក់ចុះរហូតដល់ ៤៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕

ដកស្រង់ពី៖sabay