បណ្តាញសង្គម

អ្នកនៅចិន ៩៥% សុខចិត្តបោះចោល iPhone បើបាត់បង់កម្មវិធីមួយ

ការស្ទាបស្ទង់មតិដ៏ធំមួយដែលធ្វើឡើងនៅបណ្ដាញសង្គមចិន Weibo មានអ្នកឆ្លើយតបជាង ១,២លាននាក់ បានបង្ហាញថា ៩៥% នៃអ្នកប្រើប្រាស់ iPhone នៅចិន សុខចិត្តប្ដូរទៅប្រើប្រាស់ស្មាតហ្វូនផ្សេងប្រសិនបើ iPhone មិនមានកម្មវិធី WeChat។

ការស្ទង់មតិនេះធ្វើឡើងក្រោយពីការចេញបទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលហាមឃាត់ក្រុមហ៊ុនអាមេរិក មិនឲ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនចិន Tencent ដែលជាម្ចាស់របស់ WeChat នោះទេ។

WeChat មិនមែនត្រឹមជាសេវាកម្មផ្ញើសារប៉ុណ្ណោះទេសម្រាប់អ្នកប្រើប្រាស់នៅប្រទេសចិន ដោយវាមានរួមបញ្ចូលការទូទាត់សាច់ប្រាក់ បណ្ដាញទំនាក់ទំនងសង្គម ព័ត៌មាន ការទិញទំនិញអនឡាញជាដើម។ គួរដឹងថា គេមិនទាន់ដឹងច្បាស់នៅឡើយទេថាបទបញ្ជារបស់លោក ត្រាំ មានវិសាលភាពប៉ុណ្ណា។ តើបទបញ្ជានឹងអនុវត្តន៍តែនៅសហរដ្ឋអាមេរិក ឬអនុវត្តន៍លើអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកនៅទូទាំងពិភពលោកនោះ៕

ដកស្រង់ពី៖sabay