បណ្តាញសង្គម

ប្រាសាទ ដាវីន បញ្ចេញ​ស៊េរី​រូប​ថត​មួយ​ឈុត​បង្ហាញ​ថា នាង​មាន​ផ្ទៃពោះ​ហើយ

នៅពេលនេះ មានសិល្បការិនីខ្មែរជាច្រើននាក់ បានពពោះកូនដំបូងរបស់ខ្លួន ដោយនៅក្នុងនោះតារាម៉ូដែលខ្ពស់ស្រឡះ ប្រាសាទ ដាវីន ក៏ជាម្នាក់នៅក្នុងចំណោមនោះដែរ។

នេះបើតាម ស៊េរីរូបភាពជាច្រើនសន្លឹកដែល ដាវីន បានបង្ហាញប្រិយមិត្តនៅលើបណ្ដាញសង្គមរបស់នាង។ ប្រាសាទ ដាវីន បានបញ្ចេញរូបភាពទាំងនោះ ភ្ជាប់ជាមួយសារខ្លីបញ្ជាក់អាយុកាលនៃគភ៌របស់នាង ថាមកដល់ពេលនេះ ទារកក្នុងផ្ទៃមានវ័យ ៣៩ សប្ដាហ៍ហើយ។

ប៉ុន្តែនាងមិនបានឲ្យដឹងឡើយថា នោះជាទារកប្រុស ឬស្រីឡើយ។ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើល ដោយសារតែកន្លងមកពួកគេមិនដឹងថា ដាវីន មានគ្រួសារហើយនោះទេ។ យ៉ាងណា ហើយពួកគេបានចូលមកជួយអបអរតារាស្រីរៀងៗខ្លួន។

តាមរូបខ្លះដែលស្ថិតនៅក្នុងស៊េរីតែមួយ គេបានឃើញបុរសជនជាតិបរទេសម្នាក់ឈរថតជាមួយ ដាវីន ដែលគេសង្ស័យថា នោះទំនងជាឪពុករបស់ទារកក្នុងផ្ទៃរបស់ ប្រាសាទ ដាវីន នោះហើយ។ ក្រៅពីដាវីន សិល្បការិនីខ្មែរផ្សេងដូចជា សួស វីហ្សា ជា ម៉ារី និង ម៉ាក សែនសូនីតា ជាដើម ក៏បាន និងកំពុងពពោះត្រៀមប្រសូតបុត្រដំបូងសម្រាប់ជាចំណងដៃនៃទំនាក់ទំនងរបស់ពួកគេជាមួយស្វាមីដែរ។

ដកស្រង់ពី៖ Sabay