បណ្តាញសង្គម

មិន​ចុះ​ញ៉ម ព្រីម លីហ្សា ចេញ​មុខ​មក​បង្ហាញ​ឈុត "ភាព​រឹង​មុំា​របស់​នារី"

ខុសប្លែកពីប្រមាណជាង១មុនដែលមិនសូវអើពើនឹងរឿងសិល្បៈ មកដល់មួយរយៈចុងក្រោយនេះ ព្រីម លីហ្សា បានចេញមុខបន្តបន្ទាប់បង្ហាញពីអ្វីដែលជាខ្លួននាង នោះគឺការនិយមសិល្បៈសិចស៊ី បង្ហាញសំលៀកបំពាក់ Brand Brand

ដែលក្នុងនោះក៏មានការគាំទ្រ និងការរិះគន់។ យ៉ាងណានាងនៅតែបន្តអ្វីជាចំណូលចិត្តរបស់ដដែល ដូចជាពេលនេះនាងបានចេញមកបង្ហាញឈុត "រឹងមាំរបស់នារី"។ លីហ្សា បានបញ្ចេញឈុតថ្មីមួយ បន្ទាប់ពីការបង្ហាញពី Fashion របស់នាងកន្លងមក ទទួលបានការចាប់អារម្មណ៍ច្រើន បើទោះក្នុងនោះទាំងការគាំទ្រ និងការរិះគន់នៅលាយឡំគ្នាក៏ដោយ។

ឈុតនេះ លីហ្សា ស្លៀកចូលគ្នានូវសំពត់ និងអាវធំពណ៌បៃតងចាស់ គ្របពីលើអាវកឌុបពណ៌ខ្មៅ ក្រវាត់កពណ៌ដូចអាវក្រៅ។ នេះហើយដែលតារាស្រី អះអាងថា គឺជាឈុតបង្ហាញពីមោទកភាពរបស់ស្ត្រី។ "នេះក៏ជាពណ៌សម្លៀកបំពាក់មួយក្នុងចំណោមពណ៌សំលៀកបំពាក់ជាច្រើនដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មី" ម្ចាស់ពានប្រជាប្រិយភាពនៃកម្មវិធីអាណាចក្រតារា ជំនាន់ទី២ បានសរសេរភ្ជាប់មកជាមួយ។

ព្រមជាមួយគ្នា ប្រិយមិត្តរបស់នាងជាច្រើន ក៏បានចូលមកសាទរ"។ បន្ទាប់ពីនោះមកទៀត តារាស្រីនិយម Fashion របស់កម្ពុជារូបនេះ ក៏បានបន្តមកបង្ហាញឈុតថ្មីទៀត ដែលត្រូវបានគេមើលឃើញថាមានភាពសិចស៊ីជាងបន្តិច។ តារាស្រីវ័យ ២៧ឆ្នាំ នៅតែបញ្ជាក់ថា នេះជា Fashion ផ្ទាល់ខ្លួនរបស់នាង ហើយថា ទម្រាំបានដូចអ្វីដែលប្រិយមិត្តបានឃើញ អ្វីៗគឺមិនងាយស្រួលឡើយ។

នាងថា "ដូចជាខ្ញុំបាននិយាយកន្លងមកអញ្ចឹងការដែលយើងរៀបចំឈុតសំលៀកបំពាក់អោយមើលទៅមានភាពស្រស់ស្អាតវាជារឿងមួយដែលងាយ តែការដែលយើងរៀបចំឈុតសំលៀកបំពាក់អោយមើលទៅមានភាពប្លែកភ្នែកខ្លាំងទើបវាជារឿងដែលពិបាក!”។ លីហ្សា បន្តថា នាងនៅតែចង់បង្ហាញទៅកាន់ប្រិយមិត្តពីចំណុចសំខាន់នៃការរៀបចំសំលៀកបំពាក់អោយមើលទៅមានភាពប្លែកភ្នែកខ្លាំង មិនមែនគ្រាន់តែស្លៀកពាក់តែបានៗនោះទេ។

"បំពេញការងារនៅក្នុងវិស័យ Fashion មិនមែនត្រឹមតែជា ការថតរូបឲ្យមានភាពស្រស់ស្អាតនោះទេ ក៏ប៉ុន្តែផ្ដោតសំខាន់ទៅលើការរៀបចំសំលៀកបំពាក់ឱ្យមានភាពប្លែកភ្នែក ហើយយើងក៏ត្រូវតែជាអ្នកដែលយល់អំពីវិស័យ fashion ឲ្យកាន់តែច្បាស់ដូចគ្នាដែរ"។ ជាចុងក្រោយ តារាស្រីសូមថ្លែងអរគុណ ដល់ប្រិយមិត្តទាំងឡាយ ដែលបានយល់អំពីអ្វីដែលនាងបាន និងកំពុងធ្វើ៕

ដកស្រង់ពី៖ Sabay